Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប បាយ​ឆា​បែប​ចិន ឬ បាយ​ឆា​យ៉ាងចូវ

បាយ​ឆា​បែប​ចិន ឬ បាយ​ឆា​យ៉ាងចូវ

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ ៖
១- ​បាយ ១ចានគោមធំ
២- ស៊ុត ១គ្រាប់គោះ​ដាក់​ចាន​វាយ​ឱ្យ​បែក
៣- សាច់​ជ្រូក កន្លះ​ខាំ ស្ងោរ​ឆ្អិន​ហាន់​តូចៗល្មម
៤- សាច់ក្រក ២ដុំចៀន​ឆ្អិន​ហាន់​ស្តើងៗ
៥- ការ៉ុត ១មើមតូច​ហាន់​តូចៗ
៦- សណ្ដែកបារាំង ៣-៤គួរហាន់តូចៗ
៧- ស្លឹកខ្ទឹម ២ដើម​ហាន់
៨- ខ្ទឹមស​ចិញ្ច្រាំ កន្លះ​ស្លាបព្រាបាយ
៩- ប្រេងឆា ១-២ស្លាបព្រាបាយ
១០- ម្រេច​ម៉ដ្ឋ ដាក់​តាម​ការ​ចូល​ចិត្ត
១១- ទឹកស៊ីអ៊ីវ កន្លះ​ស្លាបព្រាបាយ
១២- អំបិល ចុង​ស្លាបព្រាបាយ
១៣- ម្សៅស៊ុប​មាន់ កន្លះ​ស្លាបព្រាកាហ្វេ
១៤- ស្ករស ចុង​ស្លាបព្រាកាហ្វេ

៙ វិធី​ធ្វើ ៖
១- ដំបូង​យក​​ការ៉ុត និង​​សណ្តែក​បារាំង​​ដាក់​ស្រុះ​​ប្រហែល​ជា​ ៣-៤នាទី ។
២- យក​ប្រេង​ឆា​ដាក់​ចូល​​ក្នុង​ខ្ទះ​ ដាក់​ភ្លើង​ឱ្យ​ក្តៅ​​ដាក់​ខ្ទឹម​ស​​ចូល​ឆា​ឱ្យ​មាន​ក្លិន​​ឈ្ងុយ​​​ ចាក់​ស៊ុត​​ចូល​​ឆា​ឱ្យ​ឆ្អិន​​ដាក់​​បាយ​ចូល​ ។
៣- បន្ទាប់​មក​​ឆា​បញ្ចូល​គ្នា​ឱ្យ​សព្វ​ដាក់​ សាច់​ជ្រូក, សាច់​ក្រក, ការ៉ុត និង​សណ្តែក​បារាំង​ ឆា​បញ្ចូល​គ្នា​​មួយ​​សារ​សិន​ ។
៤- ដាក់​គ្រឿង​​ចូល​ ម្រេច, ទឹកស៊ីអ៊ីវ, អំបិល, ម្សៅស៊ុប​មាន់ និង​ស្ករស​ឆា​បញ្ចូល​គ្នា​ឱ្យ​សព្វ​ ដាក់​ស្លឹក​ខ្ទឹម​​ចូល​ឆា​មួយ​​​ទៅ​ពីរ​ត្រឡប់​​ទៀត​​ជា​ការ​ស្រេច ៕

___________
ប្រភព http://happyfamilynews.blogspot.com
Tags: មុខម្ហូបឆា វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected