Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ស៊ុប​ផ្សិត​ស្រស់​ខ្ទឹមបារាំង (ផ្សិត​ចិន​ស្រស់ ៣០០​ក្រាម)

Jul15,2024

៙ គ្រឿងផ្សំ ៖

១- ផ្សិត​ចិន​ស្រស់ (ផ្សិត​ពណ៌​ត្នោត) ៣០០ក្រាមហាន់តូចៗ
២- ខ្ទឹមបារាំង ១មើមហាន់តូចៗ
៣- ប័រ ១ស្លាបព្រាបាយ
៤- ទឹកស៊ុប​មាន់ ៨០០មីលីលីត្រ
៥- អំបិល ចុង​ស្លាបព្រាកាហ្វេ
៦- ម្រេច បន្តិច

៙ វិធី​ធ្វើ ៖

១- ដំបូង​យក​ខ្ទះ​ដាក់​លើ​ភ្លើង​ឱ្យ​ក្តៅ រួច​ដាក់​ប័រ​ចូល​ បន្ទាប់​មក​ដាក់​ខ្ទឹម​បារាំង ​និង​ផ្សិត​ចូល​​ឆា​មួយ​​ភ្លេត​ឱ្យ​បន្លែ​ស្រពាប់​សិន។

២- បន្ទាប់​ពី​បន្លែ​ស្រពាប់​ហើយ​ យក​ទឹក​ស៊ុប​ដាក់​ចូល​ រួច​ហើយ​រំងាស់​វា​ទុក​ប្រហែល​ជា​ ២០-២៥នាទី​ ប្រើភ្លើងតិចៗ។

៣- ជា​ចុង​ក្រោយ​ដាក់​អំបិល​ចូល​ជា​មួយ​ និង​ម្រេច​ រួច​សាក​ភ្លក្ស​មើល​​ទៅ​តាម​ការ​ចូល​ចិត្ត​ជា​ការ​ស្រេច៕

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។