Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ស៊ុប​ក្តាម (សាច់​ក្ដាម កន្លះ​ចាន ឬអាច​ប្រើ​សាច់​បង្កង)

Jul14,2024

៙ គ្រឿងផ្សំ ៖

១- ប្រេង​រុក្ខជាតិ ២ស្លាបព្រា
២- ម្សៅ​ការី ២ស្លាបព្រា
៣- ខ្ញី​ស្រស់​ចិញ្ច្រាំ​ម៉ដ្ឋ ២ស្លាបព្រា
៤- ខ្ទឹមក្រហម ៣មើម ចិញ្ច្រាំ​ម៉ដ្ឋ
៥- ល្ពៅក្រហម៨០០ក្រាម កាត់​ដុំ​តូចៗ
៦- ប៉េងប៉ោះ ២ផ្លែ (ចោល​សម្បក​និង​គ្រាប់​រួច​ចិញ្ច្រាំ​ម៉ដ្ឋ)
៧- ទឹក​ស្ងោ​មាន់ ៧៥០ម.ល
៨- ទឹក​ខ្ទិះ​ដូង ២៧០ម.ល
៩- ទឹកត្រី ១ទៅ២ស្លាបព្រាកាហ្វេ
១០- ទឹក​ក្រូចឆ្មារ ២ស្លាបព្រាស៊ុប
១១- សាច់​ក្ដាម កន្លះ​ចាន(អាច​ប្រើ​សាច់​បង្កង)
១២- ម្ទេសដៃនាង ២ផ្លែ ហាន់​ស្ដើង
១៣- ជីរវ៉ាន់ស៊ុយ ២ ទៅ៣ធាង
១៤- ខ្ទឹម​លីង ២ស្លាបព្រា

៙ វិធី​ធ្វើ ៖

១- កំដៅ​ប្រេងឆា រួច​ចាក់​ម្សៅ​ការី​ចូល ឆា​ឱ្យ​ឡើង​ឈ្ងុយ។
២- ចាក់​ខ្ញី​ស្រស់ និង ខ្ទឹម​ក្រហម​ចូល ឆា​ស្មើ​ដៃ ដើម្បី​ឱ្យ​ចូលជាតិ បាន​ល្អ។
៣- ចាក់​ល្ពៅ និង​ប៉េងប៉ោះ​ចូល​ចាក់​ទឹក​ស្ងោ​មាន់​ចូល​នឹង​កម្ដៅ​ឱ្យ​ពុះ។
៤- បន្ថយ​ភ្លើង​បន្តិច រហូត​ដល់​ល្ពៅ​ផុយ។ យក​គ្រឿង ដែល​បាន​ចម្អិន​នេះ ទៅ​កិន​ឱ្យ​ម៉ត់ រួច​ចាក់​ចូល​ក្នុង​ឆ្នាំង​ផ្សេង។
៥- បន្ទាប់មក កំដៅ​គ្រឿង​ផ្សំ ដែល​បាន​កិន​រួច​នេះ ដោយ​ភ្លើង​តិចៗ ចាក់​ទឹក​ខ្ទិះ​ដូង និង ទឹក​សុទ្ធ​ចូល កូរ​ស្មើ​ឱ្យ​សព្វ រហូត​ដល់​ស៊ុប​នេះ សព្វ និង ចូលជាតិ បាន​ល្អ។
៦- ថែម​ទឹកត្រី និង​ទឹក​ក្រូចឆ្មារ ចូល។
៧- ដួស​ស៊ុប​នេះ​ដាក់​ចាន ហើយ​ត្រូវ​ដាក់​សាច់​ក្ដាម ម្ទេស២ ទៅ៣ ចំណិត ស្លឹក​ជីរវ៉ាន់ស៊ុយ និង​ខ្ទឹម​លីង​ចូល ជាការស្រេច ៕
_______________
ប្រភព​ពី http://tak-tic.blogspot.com/2017/05/blog-post_441.html

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។