Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ការី​សាច់គោ​បែបថៃ (សាច់​គោ ១ខាំ​កន្លះ ខ្ទិះដូង ២​ខាំ គ្រឿង​បុក ១​ស្លាបព្រាបាយ​កន្លះ)

Jul15,2024

៙ គ្រឿងផ្សំ ៖

១- សាច់គោ ១ខាំកន្លះ (ហាន់ជាបន្ទះធំៗ)
២- ខ្ទិះដូង ២ខាំ
៣- ក្បាលខ្ទិះដូង ១ខាំ
៤- គ្រឿងការីបុកម៉ត់ ១ស្លាបព្រាបាយកន្លះ (គល់ស្លឹកគ្រៃ រំដេង រមៀត ម្ទេសឆ្អើ ស្លឹកក្រូច ខ្ទឹមស)
៥- ត្រប់ស្រួយ ៣-៥ផ្លែ (ពុះជាបួន)
៦- ត្រប់ចង្កោម ១០ផ្លែ
៧- ម្ទេសផ្អែម ១ផ្លែ (ហាន់ប្រឆិតៗ)
៨- ស្លឹកជីនាងវង ១០ក្រាម
៩- ស្ករ ១ស្លាបព្រាបាយ
១០- ទឹកត្រី ២ស្លាបព្រាបាយ

៙ របៀបធ្វើ ៖

១- ដាំឆ្នាំងដាក់ក្បាលខ្ទិះចូលទុកអោយក្តៅ ដាក់គ្រឿងបុកចូលឆាអោយរលាយសាច់មួយ និងក្រហមល្អ សឹមដាក់សាច់ចូលឆាអោយឆ្អឹនសាច់ រួចដាក់ខ្ទិះដូង ទឹកត្រី និងស្ករចូលកូអោយសព្វទុកអោយពុះ។

២- ដាក់ត្រប់ និងស្លឹកជីចូលទុកអោយពុះជាការស្រេច៕

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។