Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ឆា​បង្គា​​ជាមួយ​ស្ពៃក្ដោប

ឆា​បង្គា​​ជាមួយ​ស្ពៃក្ដោប

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ៖

១- បង្គា ៣០០ក្រាម យក​ក្បាល និង​សំបក​ចេញ
២- ស្ពៃក្ដោប ១ដុំតូច ចិត​ជា​ចំណិត​តូចៗល្មម
៣- ប៉េងប៉ោះ ២ផ្លែ ចិត​ជា​ដុំ​តូចៗ
៤- ខ្ទឹមក្រហម ១ដុំធំចិត​ជា​ចំណិត
៥- ការ៉ុត ១មើមតូច​ចិត​ជា​សរសៃ​វែង
៦- ម្ទេស​ហាន់ ដាក់​តាម​ចំណូល​ចិត្ត
៧- ខ្ទឹមស ៣កំពឹសចិញ្ច្រាំ
៨-​ ទឹកត្រី ១ស្លាបព្រាបាយ
៩- ស្ករស កន្លះ​ស្លាបព្រាកាហ្វេ
១០- ប៊ីចេង ចុង​ស្លាបព្រាកាហ្វេ
១១- អំបិល ចុង​ស្លាបព្រាកាហ្វេ
១២- ម្រេច​ម៉ដ្ឋ ដាក់​តាម​ចំណូល​ចិត្ត
១៣- ស៊ុត ១គ្រាប់ ​យក​ពណ៌​ក្រហម​គោះ​ដាក់​ចាន​វាយ​ឱ្យ​បែក
១៤- ប្រេងឆា ២-៣ស្លាបព្រាបាយ

៙ វិធី​ធ្វើ៖

១. ដំបូង​យក​ឆ្នាំង​ខ្ទះ​ដាក់​លើ​ភ្លើង ​រួច​ចាក់​ប្រេង​ឆា​ចូល​ទុក​ឱ្យ​ក្តៅ​ដាក់​ខ្ទឹម​ស​ចូល​ឆា​ឱ្យ​មាន​ក្លិន​ឈ្ងុយ ។

២. ដាក់​ខ្ទឹម​ក្រហម​ចូល​ឆា​វា​បន្តិច​ដាក់​ប៉េងប៉ោះ​ចូល​ឆា​ចូល​គ្នា​​ប្រហែល​ជា​ ២-៣​នាទី ដាក់​បង្គា​ចូល​​ឆា​មួយ​សន្ទុះ(ដាក់​ទឹក​ចូល​បន្តិច)​ ទើប​ដាក់​ការ៉ុត​ និង​ម្ទេស​ចូល​ទុក​វា​ ៣​នាទី​ទៀត ។

៣. បន្ទាប់​មក​ដាក់​ស្ពៃ​ក្តោប​ចូល​ឆា​ត្រ​ឡប់​បន្តិច​​ទើប​ដាក់​ ទឹកត្រី, ស្ករស, អំបិល, ប៊ីចេង, ម្រេច និង​ស៊ុត​ចូល​ឆា​បន្ត​ទៀត​ឱ្យ​បន្លែ​ឆ្អិន​ប្រហែល​ជា ៣-៤នាទី​ទៀត​ជាការស្រេច ៕

Tags: មុខម្ហូបឆា វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected