Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ងាវ​ឆា​ហឹរ (ងាវ កន្លះ​គីឡូ)

Jul15,2024

៙ គ្រឿងផ្សំ ៖

១- ងាវ ១/២ គីឡូក្រាម
២- ខ្ទឹមស ៨ កំពឹស
៣- ស្ករ ១ ស្លាប​កាហ្វេ
៤- ម្ទេស តាម​ចំណូលចិត្ត
៥- ប្រេងឆា ១ ស្លាបព្រាបាយ
៦- ប្រេងខ្យង ១ ស្លាបព្រាបាយ
៧- ទឹកត្រី ១ ស្លាបព្រាកាហ្វេ
៨- អំបិល ១ ស្លាបព្រាកាហ្វេ
៩- ស្លឹក​ម្រះព្រៅ ១ កូន​ចានចង្កឹះ

៙ របៀប​ធ្វើ ៙

១- យក​ងាវ​លាង​ទឹក​អោយ​ស្អាត រួច​ដាក់​ក្នុង​ចាន​ដែក។
២- ដាំ​ទឹក​អោយ​ពុះ ដាក់​អំបិល រួច​ចាក់​ទឹក​កំពុង​ពុះ ចូល​ក្នុង​ចាន​ដែក​ដាក់​ងាវ ចំនួន ១ នាទី​កន្លះ។
៣- ស្រង់​ងាវ​ចេញ​ពី​ទឹក រួច​បក​សំបក​ចេញ​មួយ​ចំហៀង ទុក​មួយ​ចំហៀង។
៤- បុក​ខ្ទឹម និង​ម្ទេស​ជាមួយគ្នា​អោយ​ម៉ដ្ឋ។
៥- ដាំ​ប្រេងឆា​អោយ​ក្តៅ ដាក់​ខ្ទឹម និង​ម្ទេស​បុក​ឆា​អោយ​ឈ្ងុយ រួច​ដាក់​ងាវ​ចូល នឹង​ផ្សំ​រសជាតិ​ដោយ ស្ករ ទឹកត្រី ប្រេងខ្យង និង​ស្លឹក​ម្រះព្រៅ​ចូល​ឆា​បី​បួន​ត្រឡប់​ជាការស្រេច៕
___________
ប្រភព​ពី

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។