Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប នំ​កំពឹស​ចៀន​ស្រួយ​ឆ្ងាញ់! (កំពឹស ២០០​ក្រាម)

នំ​កំពឹស​ចៀន​ស្រួយ​ឆ្ងាញ់! (កំពឹស ២០០​ក្រាម)

Celestial Samnang Sunday, July 14, 2024 0

គ្រាន់​តែ​អាន​ចំណង​ជើង ​អ្នក​ទាំង​អស់​គ្នា​ពិត​ធ្លាប់​ស្គាល់ ​និង​ធ្លាប់​ញ៉ាំ​រួច​​មក​ហើយ​​នូវ​នំ​កំពឹស​ដ៏​ឈ្ងុយ​ឆ្ងាញ់​នេះ។ ​ហើយ​ថ្ងៃនេះ​ផង​ដែរ​ មង្គលការ​ ក៏​សូម​បង្ហាញ​ជូន​ពី​វិធី​ធ្វើ​នំ​កំពឹស​នេះ ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ ហើយ​ស្រួយ​គួរឲ្យ​ចង់​ញុំា​​ផង​ដែរ​។ ​តោះ! ​សូម​អនុវត្ត​ជាមួយ​វិធី​ខាង​ក្រោម​ទាំង​អស់​គ្នា៖

៙ គ្រឿងផ្សំ ៖

- កំពឹស​លីង ២០០ក្រាម
- ម្សៅ​អង្ករ ៧០ក្រាម
- ទឹក ១២០មីលីលីត្រ
- អំបិល ម្រេច លាយ​ចូលគ្នា
- ក្រូច​ឆ្មា ៥ចំណិត ឬ​ទៅ​តាម​ការ​ចូលចិត្ត
- ប្រេងឆា កន្លះ​គីឡូ

៙ វិធី​ធ្វើ ៖

១. មុន​ដំបូង​យក​ម្សៅ​ដាក់​ទឹក​ចូល​រួច​​កូរ​វា​ចូល​គ្នា​ឲ្យ​រលាយ​សព្វ​ល្អ។
២. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ដាក់​​ពុម្ព​ចាក់​នំ​ចូល​។
៣. បន្ទាប់​មក​យក​ម្សៅ​ចាក់​ចូល​ក្នុង​ពុម្ព ១វែក​រួច​ដាក់​កំពឹស​ និង​ដាក់​ម្សៅ​ពីលើ​កំពឹស​បន្តិច​ៗទៀត​។
៤. ទុក​វា​ឲ្យ​ឆ្អិន​ម្ខាង​រួច​ប្រែ​ម្ខាង​ទៀត​ឲ្យ​ឆ្អិន​ដូច​គ្នា​ស្រង់​ទុក​ឲ្យ​សោះ​ខ្លាញ់​ជា​ការ​ស្រេច៕
_______________
ប្រភព​ពី មង្គលការ
Tags: នំនែក វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected