Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ញាំ​មីសួ​សាច់​មាន់​បង្គា (មីសួ​មួយ​កញ្ចប់ សាច់​មាន់​២ខាំ បង្គា​២ខាំ)

ញាំ​មីសួ​សាច់​មាន់​បង្គា (មីសួ​មួយ​កញ្ចប់ សាច់​មាន់​២ខាំ បង្គា​២ខាំ)

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ ៖

១- សាច់​មាន់ ២០០ ក្រាម (ស្ងោរ​ឆ្អិន​ហាន់​ជា​ចំណិត)
២- បង្គា ២០០ ក្រាម (ស្ងោរ​ឆ្អិន​បេះ​ឲ្យ​ស្អាត​ពុះ​ជា​ពីរ)
៣- មីសួ ១ កញ្ចប់​​ (ត្រាំ​ទឹក​ក្តៅ​ប្រហែល ២០នាទី)
៤- ម្ទេស (តាមចំណូលចិត្ត​)
៥- សណ្ដែកដី​លីង កន្លះ​ចាន​ចង្កឹះ
៦- ជីគ្រប់មុខ (ដាក់​តាម​ចំណូល​ចិត្ត​)
៧- បន្លែ ត្រសក់, ការ៉ុត, ស្ពៃ​ក្តោប ១មុខ​បន្តិច​ៗ
៨- ទឹកត្រី ៤ ស្លាបព្រាបាយ
៩- ទឹកក្រូច​ឆ្មា ៧ ស្លាបព្រាបាយ
១០- ស្ករស ៦ ស្លាបព្រាបាយ
១១- ខ្ទឹមស ៤ កំពឹស​ចិញ្ច្រាំ
១២- ខ្ទឹមក្រហម ២ ដុំ​ហាន់​ស្តើងៗ
១៣- ស្លឹក​ខ្ទឹម​ហាន់ ២ ស្លាបព្រាបាយ

៙ វិធី​ធ្វើ ៖

១- មុន​ដំបូង​យក​កូន​ចាន​មក​លាយ​ទឹក​ត្រី, ទឹក​ក្រូច​ឆ្មា,​ ស្ករស និង​ខ្ទឹម​ស​កូរ​ឲ្យ​​​រលាយ​ចូល​គ្នា​ទុក​មួយ​ឡែក​សិន​។​

​២- យក​បន្លែ (ត្រសក់,ស្ពៃក្ដោប​, ការ៉ុត) ​មក​លាយ​ជា​មួយ​មី​សួរ​ (កាត់​ខ្លី​ល្មម)​ ច្របល់​​ចូល​គ្នា​ម្តង​សិន។

៣- បន្ទាប់​មក​ដាក់​សាច់​មាន់, បង្គា, ​ខ្ទឹម​ក្រហម,ស្លឹក​ខ្ទឹម​ និង​ទឹក​​ត្រី​ក្នុង​កូន​ចាន​រួច​ហើយ​ច្របល់​​​ចូល​គ្នា​​ម្តង​ទៀត​សាក​ភ្លក់​​មើល​ ​បើ​ស្ទើរ​​អ្វីវ​អាច​បន្ថែម​​តាម​ការ​​ចូល​ចិត្ត​បាន។

៤- បន្ទាប់​មក​ទៀត​យក​សណ្តែក​ដី​លីង​,​ជី​គ្រប់​មុខ និង​ម្ទេស​ដាក់​ចូល​ច្របល់​​មួយ​ត្រ​ឡប់​​ជា​ការ​ស្រេច ​ប្រ​​សិន​បើ​​ដាក់​វា​​ពី​លើ​​ក៏​បាន​ដែរ​​តាម​អ្នក​​ធ្លាប់​ញ៉ាំ៕
_______________
ប្រភព : http://tak-tic.blogspot.com/2017/05/blog-post_480.html

Tags: មុខម្ហូបញាំ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected