៙គ្រឿងផ្សំ ៖
១- គុយទាវសរសៃធំ (ស្រស់) ៣ខាំ២- សាច់ទ្រូងមាន់ ២ខាំ (ហាន់ជាចំណិតស្តើងធំ)
៣- តៅហ៊ូ ១ដុំ (ហាន់ជាដុំទ្រវែង ចៀនអោយក្រហម)
៤- បង្គា ៣-៤ (យកសំបកចេញ ពុះខ្នង)
៥- ខ្ទឹមក្រហម ១ដុំ (ហាន់ល្អិតៗ)
៦- ខ្ទឹមស ៤កំពឹស (ចិញ្ច្រាំអោយម៉ដ្ត)
៧- ស្លឹកគូឆាយ ១/២ខាំ
៨- សណ្តែកបណ្តុះ ១ខាំ
៩- ពងមាន់ ២គ្រាប់
១០- ប្រេងឆា ៣ស្លាបព្រាបាយ
១១- ទឹកត្រី ៣ស្លាបព្រាបាយ
១២- ស្ករត្នោត ២ស្លាបព្រាបាយ
១៣- ទឹកអំពិល (ខាប់) ១ស្លាបព្រាកាហ្វេ
១៤- ទឹក ៤-១០ស្លាបព្រាបាយ
១៥- ម្ទេសហុយ តាមចំណូលចិត្ត
១៦- ទឹកម្ទេស ២ស្លាបព្រាបាយ
១៧- សណ្ដែកដី ២ស្លាបព្រាបាយ (ម៉ត់)
៙ របៀបធ្វើ ៖
១- លាយស្ករ ទឹកត្រី ទឹកអំពិល ទឹក និងទឹកម្ទេសចូលគ្នាអោយសព្វ ទុកមួយអន្លើ។២- ដាំប្រេងឆាបន្តិចអោយក្តៅ ដាក់សាច់មាន់ និងបង្គាចៀនអោយឆ្អិន ទុកមួយអន្លើ។
៣- ដាំប្រេងឆាបន្តិចអោយក្តៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម និងតៅហ៊ូចូលឆាបីបួនត្រឡប់ សឹមដាក់គុយទាវចូល ចាក់ទឹកត្រីដែលលាយរួចចូលកូអោយសព្វនឹងទន់គុយទាវ រួចវែកទៅមួយចំហៀង។
៤- ចាក់ប្រេងឆាដាក់បន្តិច គោះពងមាន់ដាក់ កូពងមាន់អោយបែក រួចឆាពងមាន់និងគុយទាវជាមួយគ្នា សឹមដាក់សណ្តែកបណ្តុះ គូឆាយ សណ្តែកដី និងសាច់ចូលឆាអោយឆ្អឹនជាការស្រេច៕
*** ពេលទទួលទានច្របាច់ក្រូចឆ្មារដាក់បន្តិច និងបន្ថែម ម្ទេសហុយ សណ្តែកបណ្តុះ គូឆាយ សណ្ដែកដីបន្តិចកាន់តែឆ្ងាញ់។
_________________
ប្រភព : http://tak-tic.blogspot.com/2017/05/pad-thai.html
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។