Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ស្ងោរ​ស៊ុប​មាន់​ខ្មៅ (រៀប​​រក​គ្រឿង​ផ្សំ​ដោយខ្លួន​ឯង មិនមែន​ប្រើ​គ្រឿង​ផ្សំ​ស្រាប់ៗ)

ស្ងោរ​ស៊ុប​មាន់​ខ្មៅ (រៀប​​រក​គ្រឿង​ផ្សំ​ដោយខ្លួន​ឯង មិនមែន​ប្រើ​គ្រឿង​ផ្សំ​ស្រាប់ៗ)

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ ៖

១- មាន់​ខ្មៅ
២- ការ៉ុត
៣- មីសួ
៤- ពុទ្រា​ក្រហម​ក្រៀម
៥- សាច់​មៀន​ហាល
៦- គ្រាប់ឈូក
៧- ផ្កា​ចេក​ហាល
៨- ផ្សិត​ត្រចៀកកណ្ដុរ
៩- ផ្សិត​ឈើ ឬ​ផ្សិតចំបើង
១០- ស្បែក​ជ្រូក​បំពង
១១- ពពុះសណ្ដែក
១២- មើម​ខ្ញី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ម្រេច អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប

៙ របៀប​ធ្វើ ៖

១- ដាំ​ទឹក​អោយ​ពុះ ស្ងោរ​មាន់​ខ្មៅ​មួយ​ពុះ​ចោល អោយ​បាត់​ជាតិ​ចម្អាប។ ស្រង់​ចេញ​ទុក​ទៅ​ម្ខាង។

២- លីង​ខ្ទឹមបារាំង​ហាន់​ល្អិត អោយ​ឡើង​ក្រហម​ឈ្ងុយ រួច​ទើប​ចាក់​ខ្ទឹមស​ចូល លីង​អោយ​ក្រហម​ចូលគ្នា បន្ទាប់មក ចាក់​ទឹកត្រី​ចូល ថែម​ម្រេច​បុក ខ្ទឹមក្រហម​ហាន់ អំបិល និង​ស្ករ កូរ​អោយ​ឈ្ងុយ ទើប​ចាក់​ទឹក​ដាំ។

៣ពេលទឹកពុះ ដាំ​មើម​ខ្ញី​ដាក់​មួយ​ដុំ ហើយ​ដាក់​មាន់​ចូល។ ពេល​រំងាស់ កុំ​គ្រប​គម្រប​ឆ្នាំង។ បើ​គ្រប​នឹង​ធ្វើ​អោយ​ទឹក​ស្ងោរ​ល្អក់ ហើយ​ឆាប់​ផ្អូម។

៤- នៅ​ឆ្នាំង​ផ្សេង​ទៀត ដាំ​ទឹក​ស្រុះ ពុទ្រា​ក្រៀម សាច់​មៀន​ហាល គ្រាប់ឈូក ផ្កាចេក​ហាល ផ្សិត​ត្រចៀកកណ្ដុរ ផ្សិត​ឈើ ​ឬ​ផ្សិតចំបើង ស្បែក​ជ្រូក​បំពង ពពុះសណ្ដែក។ ស្រង់​ចេញ លាង​អោយ​ស្អាត។

៥- ពេល​ពិនិត្យ​ឃើញ សាច់​មាន់ រាង​ផុយ​ស្បែក​បន្តិច​សិន ទើប​ចាក់​ការ៉ុត និង​គ្រឿង​ដទៃ​ទាំងអស់​ចូល ដាំ​អោយ​ពុះ​ចូល​ជាតិ​គ្នា។

៦- នៅ​ពេល​មាន់​ផុយ​ទន់​សាច់ ទើប​ដាក់​ម្សៅ​ស៊ុប ហើយ​ភ្លក្ស​ថែម​ថយ​តាម​ចំណូលចិត្ត។

៧- ត្រាំ​មីសួ​អោយ​ទន់ ហើយ​កាត់​ខ្លីៗ ទុក​ដាក់​មួយអន្លើ។

៨- ស្លឹកខ្ទឹម និង​ជីរវ៉ាន់ស៊ុយ ត្រូវ​ហាន់​ល្អិតៗ ទុក​រោយ​ពី​លើ​ស៊ុប ពេល​ដួស​ស្ងោរ​មាន់​ដាក់​ចានសម្ល។

៩- ដាក់​មីសួ​បន្តិច​ទៅ​បាត​ចាន មុន​នឹង​ដួស​ស្ងោរ​មាន់ ដែល​កំពុង​ពុះ​លើ​ចង្ក្រាន ដាក់​ទៅ​ក្នុង​ចានសម្ល ទើប​រោយ​ស្លឹកខ្ទឹម និង​ជីរវ៉ាន់ស៊ុយ​ពីលើ។ យើង​ត្រូវ​ទទួលទាន​ស៊ុប​នេះ នៅ​ពេល​ក្តៅៗ​ទើ​ប​ឆ្ងាញ់៕
_______________
ប្រភព : http://tak-tic.blogspot.com/2017/05/blog-post_111.html
Tags: មុខម្ហូបស៊ុប វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected