៙ គ្រឿងផ្សំ ៖
១- មឹកបន្ទះធំៗស្រស់ល្អ កន្លះគីឡូ២- ប្រេងឆា៣ស្លាបព្រា
៣- ខ្ទឹមស ៤ដុំធំបកសំបក ចិញ្ច្រាំឱ្យម៉ដ្ឋ
៤- ស្ករកន្លះស្លាបព្រាកាហ្វេ
៥- ម្រេចម៉ដ្ឋ១ស្លាបព្រាកាហ្វេ
៦- អំបិល២ស្លាបព្រាកាហ្វេ
៧- សាឡាដ១៥ក្រាម
៨- ប៉េងប៉ោះហាវ៉ៃ ១០០ក្រាម
៩- ក្រូចឆ្មា២-៣ចំណិត
១០- ទឹកក្រូចឆ្មា២ស្លាបព្រាកាហ្វេ ។
៙ វិធីធ្វើ ៖
១- ហាន់មឹកប៉ុន១ថ្នាំងដៃ បើឆូតៗសាច់មឹកក៏កាន់តែល្អ ។២- លាយបញ្ចូលគ្នា មឹក ប្រេងឆា ខ្ទឹមស ស្ករ និងអំបិលកន្លះស្លាបព្រា និងម្រេច គ្របទុកឱ្យត្រជាក់ ២០នាទី។
៣- រៀបសាលាដ ប៉េងប៉ោះ លើចានសំប៉ែតធំ ។
៤- ដាំខ្ទះឱ្យក្តៅ ដាក់ប្រេងឆាចូលឲ្យក្ដៅ ហើយឆាមឹកដែលលាយគ្រឿងចូលគ្នារួច ដោយកំដៅភ្លើងក្តៅខ្លាំង ឆាប្រែចុះ ប្រែឡើង ១-២នាទី ឬ រហូតទាល់តែមឹកប្រែពណ៌សបន្តិច រួចរក្សាខ្ទះឱ្យក្តៅខ្លាំងដដែល តែកុំចំអិន មឹកយូរពេក ឬ រហូតដល់ក្រៀម ។
៥- ចាក់ទឹកក្រូចឆ្មារចូល អំបិល ម្រេច ដែលនៅសល់រោយពីលើជាការស្រេច៕
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។