៙ គ្រឿងផ្សំ ៖
១- ម្សៅរ៉តឌី ឬ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- អំបិល ១/២ ស្លាបព្រាកាហ្វេ
៤- ទឹកត្រី ១ ស្លាបព្រាបាយ
៥- ខ្ទឹមស ១ មើម
៦- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
៧- សាច់ជ្រូក ២ ខាំ (អាចយកលើនេះ)
៨- បន្លែស្ពៃក្ដោប ៣ ខាំ (អាចយកលើនេះ)
៩- ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ
១០- ប្រេងឆា ៥០ មីលីលីត្រ
១១- ដើមខ្ទឹម ២គល់
១២- បង្គាក្រៀម ១ ខាំ
១៣- ផ្សិតខ្មៅ កន្លះខាំ
១៤- ម្រេចខ្មៅ កន្លះស្លាបព្រាកាហ្វេ
១៥- មីសួ មួយដុំ
៙ វិធីធ្វើ ៖
១- លាងសម្អាត បន្លែ សាច់ រួចរាបទុកដាក់ក្នុងចានមួយផ្នែក២- ហាន់សាច់ជ្រូកជាបន្ទះស្តើងៗរួចចិញ្ច្រាំសាច់ជ្រូកដាក់ទុកក្នុងចាន
៣- ហាន់ស្ពៃក្ដោបរាងជាផ្កាយរួចដាក់ទុកក្នុងចាន
៤- ហាន់ដើមខ្ទឹមជាកង់ៗ រួចដាក់ទុកក្នុងចាន
៥- ចិញ្ច្រាំខ្ទឹមស រួចដាក់ទុកក្នុងចាន
៦- ហាន់ផ្សិតខ្មៅជាចំណិតតូចៗ
៧- ត្រាំទឹកមីសួឲ្យទន់ រួចកាត់វាខ្លីៗ
៙ លាយគ្រឿង ៖
១- យកចានគោមធំមួយ រួចដាក់ សាច់ជ្រូកចិញ្ច្រាំ ខ្ទឹមសចិញ្ច្រាំ ម្សៅរ៉តឌី ស្ករស អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង ប្រេងឆា ដើមខ្ទឹម បង្គាក្រៀម ផ្សិតខ្មៅ ម្រេចខ្មៅ មីសួ រួចច្របល់បញ្ជូនគ្នាឲ្យសព្វ ។២- រួចយកស្ពៃក្ដោបដែលកាត់រួចមក ដោយយកគ្រឿងដែលបានច្របល់បញ្ចូលគ្នានុះដាក់ចូលទៅក្នុងជាការស្រេច ។ទុកសាច់គ្រឿងដែលនូវសល់ដាក់នៅខាងក្រៅផង ។
៙ វិធីចម្អិន ៖
១- ដាក់ដាំទឹកប្រមាណ ១ លីត្រ ឲ្យពុះ២- ដាក់សាច់គ្រឿងដែលនូវសល់ពីដាក់ក្នុងស្ពៃក្ដោប ដាំឲ្យពុះ
៣- រួចដាក់ស្ពៃក្ដោបដែលញាត់សាច់គ្រឿងចូលរំងាស់ ២០ នាទី
៤- ជាចុងក្រោយភ្លក់មើលរសជាតិ តាមចំណូលចិត្ត រួចដួសដាក់ក្នុងចានជាការស្រេច ៕
សូមទស្សនាវីដេអូ
___________
ប្រភព http://regionalcooking.blogspot.com
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។