Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ត្រី​ត្រសក់​ចំហុយ​ស្លឹកគ្រៃ ទឹកត្រីផ្អែម (How to make fish steam with sweet source)

ត្រី​ត្រសក់​ចំហុយ​ស្លឹកគ្រៃ ទឹកត្រីផ្អែម (How to make fish steam with sweet source)

Celestial Samnang Sunday, July 14, 2024 0

ថ្ងៃ​នេះ​យើង​ខ្ញុំ នឹង​លើកយក​មុខ​ម្ហូប​ពិសេស​មួយ​របស់​ប្រជាជន​ខ្មែរ​យើង ដែល​គេ​ពេញនិយម​ក្នុង​ការ​ធ្វើ​ហូប​ពេល​​រដូវ​ត្រី​ត្រូវ ឬ យើង​អាច​ធ្វើ​ម្ហូប​នេះ​សម្រាប់​ ក្លែម បរិភោគ​បាយ​ថ្ងៃត្រង់ បាយល្ងាច និង​អាច​រៀបចំ​សម្រាប់​ការ​ជួបជុំ​មិត្តភក្ដិ និង​កម្មវិធី​ផ្សេងៗ​​ ។

​​​​​​​​​​​​+គ្រឿងផ្សំ
១- ម្សៅ​រ៉តឌី ឬ ម្សៅ​ប៊ីចេង ១ ស្លាបព្រាកាហ្វេ
២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- ទឹកត្រី ១ ស្លាបព្រាបាយ
៤- អំបិល ១/២ ស្លាបព្រាកាហ្វេ
៥- សណ្ដែកដី​លីង ១​ ខាំ
៦- ខ្ទឹមស ១កំពឹស
៧- ស្ករត្នោត ១ស្លាបព្រាបាយ
៨- ស្លឹក​ក្រូចសើច ៣ស្លឹក
៩- គល់​ស្លឹកគ្រៃ ២គល់
១០- រំដេង ១មើម
១១- ក្បាល​ត្រី​ត្រសក់
១២- ប៉េងប៉ោះ ៥ផ្លែ
១៣- ត្រសក់ ៣​ ផ្លែ
១៤- ស្ពៃក្ដោប​មួយ​ចំហៀង
១៥- ជីរ​គ្រប់មុខ
១៦- អម្ពិលទុំ ១ក្រាម

៙ របៀប​ធ្វើ​ក្បាល​ត្រី ៖

១- ក្បាល​ត្រី​ត្រូវ​លាង​ទឹក​អោយ​ស្អាត ។ យើង​អាច​យក​ច្រាសដុះធ្មេញ​ដែល​លែង​ប្រើ យក​មក​ដោះ​នៅ​ត្រង់​ឈាម​ជាប់​ឆ្អឹង​ត្រី ឲ្យ​អស់​ឈាម ដើម្បី​កាត់​បន្ថយ​ភាព​ឆ្អាប​នៃ​ត្រី ។
២- រួច​មក​ដាក់​វា​ក្នុង​ចានគោម​មួយ(ចាន​ធំ) ដាក់ ​ម្សៅ​រ៉តឌី ឬ ម្សៅ​ប៊ីចេង​ ស្ករស អំបិល ច្របល់​ជាមួយ​ក្បាល​ត្រី រួច​យក​គល់​ស្លឹកគ្រៃ​ ​ស្លឹក​ក្រូច និង​រំដេង​ចូល ដាក់​ចូល​ក្នុង​ក្បាល​ត្រី ។
៣- ទុក​វា​​ឲ្យ​ចូល​ជាតិ ២នាទី ។

៙ របៀប​ចម្អិន ៖

១- ត្រូវ​ប្រើ​ឆ្នាំ​ចំហុយ ដោយ​ដាក់​ទឹក កន្លះ​លីត្រ ។
២- ត្រូវ​ដាក់​ក្បាល​ត្រី​ដែល​ដាក់គ្រឿង​រួច​ខាង​លើ ទៅ​ក្នុង​ចានដែក ឬ ចាន​ធំ ។
៣- ត្រូវ​ចំហុយ​រយៈពេល ២០ នាទី រួច​លើក​ចេញ​រៀប​ដាក់​ចាន់ ជាមួយ​បន្លែ ។
៤- ត្រសក់​លាង​​ទឹក​​ឲ្យ​ស្អាត​ហាន់​វា​ជា​ចំណិត​ៗ បេះ​ជី​​រួច​លាង​ទឹក និង​ហើយ​ស្ពៃក្ដោប​បក​សំបក​ជា​ដំុៗ ។

៙ របៀប​ធ្វើ​ទឹក​ត្រី​​ផ្អែម ៖

១- ត្រូវ​ប្រើ​ខ្ទះ ឬ ឆ្នាំង
២- ដាក់​ខ្ទះ​លើ​ចង្ក្រាន ដោយ​បើក​ភ្លើ​តិចៗ​
៣-​ ដាក់​ស្ករ​ត្នោត កូរ​វា​ឲ្យ​ឡើង​ក្រមៅ​បន្តិច
៤- ដាក់​ខ្ទឹមស ដែល​ចិញ្ច្រាំ​ចូល ហើយ​កូរ​វា​ឲ្យ​ឆ្អិន
៥- ដាក់​ទឹកត្រី​ចូល ដាក់​ម្សៅ​រ៉តឌី ឬ ម្សៅ​ប៊ីចេង
៦- ដាក់​អម្ពិលទុំ​ចូល កូរ​វា​ឲ្យ​សព្វ
៧- ដាក់​សណ្ដែកដី​លីង​ចូល
៨- ភ្លក់មើល អាច​ថែម​តាម​ចំណូលចិត្ត

មុខ​ម្ហូប​នេះ​យើង​អាច​យក​នំ​បញ្ចុក​មក​ទទួលទាន​ជាមួយ​ជំនួស​បាយ​ក៏​បាន ។

សូម​ទស្សនា​វីដេអូ



រូបភាព

_____
ប្រភព http://regionalcooking.blogspot.com




Tags: មុខម្ហូបចំហុយ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected