៙ គ្រឿងផ្សំ ៖
១- ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- អំបិល ១/២ ស្លាបព្រាកាហ្វេ
៤- ទឹកត្រី ១ ស្លាបព្រាបាយ
៥- ខ្ទឹមស ១ មើម
៦- ត្រីរ៉ស់ ១គីឡូក្រាម
៧- ដើមខ្ទឹម ២គល់
៨- គល់ស្លឹកគ្រៃ ២គល់
៩- ស្លឹកក្រូច ៥សន្លឹក
១០- រំដេង ២ដុំ
១១- ម្ទេសស្រស់ ៣ផ្លែ
១២- ជីរវ៉ាន់ស៊ុយ និង នាងវង
១៣- អង្ករ ២ ស្លាបព្រាបាយ
៙ របៀបធ្វើ ៖
១- ត្រីរ៉ស់ត្រូវយកមកស្រកាឲ្យស្អាត រួចលាងទឹកឲ្យស្អាត ហើយកាត់ជាកង់តូចៗ ។ យើងអាចយកច្រាសដុះធ្មេញដែលលែងប្រើ យកមកដោះនៅត្រង់ឈាមជាប់ឆ្អឹងត្រី ឲ្យអស់ឈាម ដើម្បីកាត់បន្ថយភាពឆ្អាបនៃត្រី ។២- ត្រូវលាងសម្អាត គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ជីរវ៉ាន់ស៊ុយ ជីរនាងវង ស្លឹកខ្ទឹម និងម្ទេសស្រស់ ទុកក្នុងចាន
- ដំមើមខ្ទឹមអោយបែក រួចយកសំបកចេញ ទុកដាក់ក្នុងចានមួយ ។
៙ របៀបចម្អិន ៖
១- ដាក់ទឹកចំណុះ ០.៥ លីត្រចូលទៅក្នុងឆ្នាំង ដាក់ រំដេង(ដំឲ្យបែក) ដាក់គល់ស្លឹកគ្រៃ ដាក់ខ្ទឹម ដាក់អង្ករ ដាក់ស្លឹកក្រូច រំងាស់ឲ្យពុះ ។២- ដាក់ត្រីចូល ទុកឲ្យពុះ ។
៣- ចាក់ទឹកត្រី អំបិល ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ស្ករស ចូល រួចទុកឲ្យពុះ ។
៤- ភ្លក់មើលតាមរសជាតិដែលចង់បាន (យើងអាចធ្វើជ្រក់ថែមក៏បាន) ។
៥- ដួសដាក់ចានសម្រាប់បរិភោគជាការស្រេច ៕
ទស្សនាវីដេអូ
រូបភាព
______________ប្រភព http://regionalcooking.blogspot.com
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។