៙ គ្រឿងផ្សំ
១- ម្សៅរ៉តឌី ឬ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- អំបិល ១ ស្លាបព្រាកាហ្វេ
៤- ទឹកត្រី ១ ស្លាបព្រាបាយ
៥- ខ្ទឹមស ១ មើម
៦- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
៧- កង្កែបស្រស់ ០.៣ គីឡូក្រាម (អាចយកលើនេះ)
៨- ស្លឹកគ្រៃ ៣ គល់ (អាចយកលើនេះ)
៩- ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ
១០- ស្លឹកក្រូច ៥ ស្លឹក (អាចយកលើនេះ)
១១- ប្រេងឆា ៥ មីលីលីត្រ
១២- ម្ទេសស្រស់ 5ផ្លែ (ដាក់ទៅតាមអ្នកចេះហូបម្ទេស)
១៣- ស្លឹកម្រះព្រៅ
៙ វិធីធ្វើ ៖
១- លាងសម្អាតសាច់កង្កែប(កាត់ម្រាមដៃជើងចេញ) រួចរាបទុកដាក់ក្នុងចានមួយផ្នែក ។២- ហាន់ជាសាច់កង់ៗរួចដាក់ទុកក្នុងចាន ។
៣- ហាន់គល់ស្លឹកគ្រៃជាបន្ទះស្តើងៗរួចដាក់ទុកក្នុងចាន ។
៤- ដំរំដេងឲ្យបែកៗរួចដាក់ទុកក្នុងចាន ។
៥- ចិញ្ច្រាំខ្ទឹមសរួចដាក់ទុកក្នុងចាន ។
៦- ហាន់ស្លឹកក្រូចជាចំណិតតូចៗរួចដាក់ទុកក្នុងចាន ។
៧- ហាន់ម្ទេសស្រស់ជាចំណិតតូចៗរួចដាក់ទុកក្នុងចាន
៙ វិធីចម្អិន ៖
១- ដាក់ខ្ទះឲ្យក្តៅ រួចដាក់ប្រេងឆាចូល ។២- ដាក់ខ្ទឹមចិញ្ច្រាំចូល បំពងឲ្យឈ្ងុយ រួចដាក់សាច់កង្កែបចូល(ឆាចុះឡើងកុំឲ្យសាច់ឆ្អិនពេក) ។
៣- ដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ចូលរួចកូរវា ។
៤- ដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅរ៉តឌី ស្ករស ប្រេងខ្យង ចូល រួចកូរឲ្យសប់ ។
៥- ដាក់ម្ទេសហាន់ចូល ។
៦- ជាចុងក្រោយដាក់ស្លឹកម្រះព្រៅចូល (គ្រាន់ដាក់ហើយត្រឡប់ពីរបីត្រលប់រួចលើកដាក់ចាន)៕
សូមទស្សនាវីដេអូ
រូបភាព
______________ប្រភព http://regionalcooking.blogspot.com
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។