៙ គ្រឿងផ្សំ ៖
១- ម្សៅរ៉តឌី ឬ ម្សៅប៊ីចេង ១/២ ស្លាបព្រាកាហ្វេ២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- ទឹកត្រី ២ ស្លាបព្រាបាយ
៤- ខ្ទឹមស ១ មើម(ចិញ្ច្រាំឲ្យល្អិត)
៥- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាកាហ្វេ
៦- សាច់ជ្រូក ០.៥ គីឡូក្រាម (អាចយកលើនេះ)
៧- ដើមគូឆាយ ០.៣ គីឡូក្រាម
៨- តៅហ៊ូ ៣ដុំ
៩- សណ្តែកបណ្តុះ ០.៣ គីឡូក្រាម
១០- ប្រេងខ្យង ២ ស្លាបព្រាបាយ
១១- ស្លឹកខ្ទឹម ២គល់
១២- ប្រេងឆា ៥ មីលីលីត្រ
៙ របៀបធ្វើ ៖
១- សាច់ជ្រូកត្រូវលាងទឹកឲ្យស្អាត ហើយហាន់ជាចំណិតតូចៗ ស្តើងៗ ។២- តៅហ៊ូ ត្រូវលាងទឹកឲ្យស្អាត រួចយកទៅបំពងឲ្យក្រៀម ។
៣- ដើមគូឆាយត្រូវលាងទឹកឲ្យស្អាត កាត់ជាកង់ខ្លីៗ ។
៤- សណ្តែកបណ្តុះត្រូវលាងទឹកឲ្យស្អាត ។
៥- ខ្ទឹមស ១ មើម(ចិញ្ច្រាំឲ្យល្អិត) ។
៦- ស្លឹកខ្ទឹម អាចហាន់ជាកង់ខ្លីៗ ។
៙ វិធីចម្អិន ៖
១- ដាក់ខ្ទះឲ្យក្តៅបន្តិច រួចចាក់ប្រេងឆាចូល ។២- ដាក់ខ្ទឹមចិញ្ច្រាំចូល រួចបំពងឲ្យឈ្ងុយ ។
៣- ចាក់សាច់ជ្រូកដែលហាន់ជាចំណិតតូចៗ ស្តើងៗចូល រួចកូរឲ្យសព្វ ។
៤- ចាក់ ម្សៅរ៉តឌី ឬ ម្សៅប៊ីចេង ស្ករស ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងខ្យង បញ្ចូលគ្នាហើយ កូរឲ្យសព្វ ។
៥- ចាក់ដើមគូឆាយ ចូលរួចកូរឲ្យសព្វ ទុក ១នាទី
៦- រួចចាក់សណ្តែកបណ្តុះចូល ទុកឲ្យបាន ១នាទី ចាំដាក់តៅហ៊ូចូល ជាការស្រេច ។
៧- ដួសដាក់ចានហើយរោយស្លឹកខ្ទឹមពីលើ ហើយអាចទទួលទានបាន ៕
សូមទស្សនាវីដេអូ
__________ប្រភព http://regionalcooking.blogspot.com
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។