៙ គ្រឿងផ្សំ ៖
១- ម្សៅរ៉តឌី ឬ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- អំបិល ១/២ ស្លាបព្រាកាហ្វេ ឬតិចជាងនេះ
៤- ទឹកត្រី ១ ស្លាបព្រាបាយ
៥- ខ្ទឹមស ១ មើម
៦- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
៧- សាច់ជ្រូកស្រស់ ០.៣ គីឡូក្រាម (អាចយកលើនេះ)
៨- ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ
៩- ប្រេងឆា ៥ មីលីលីត្រ
១០- ម្រេចម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
១១- ដើមខ្ទឹមស្រស់ ៥ដើម
១២- ដំឡូងបារាំង ២មើម
១៣- ផ្កាខាត់ណា មួយ
១៤- ផ្សិតខ្មៅ ០.២ គីឡូក្រាម
៙ វិធីធ្វើ ៖
១- លាងសម្អាតសាច់ជ្រូករួច រាបទុកដាក់ក្នុងចានមួយផ្នែក ។២- លាងសម្អាតផ្កាខាត់ណា ហើយដាំទឹកស្រុះវាបន្តិច ។
៣- លាងសម្អាតដំឡូងបារាំង ហាន់ជាកង់ៗ ហើយដាំទឹកស្រុះវាបន្តិច ។
៤- ចិញ្ច្រាំខ្ទឹមសរួចដាក់ទុកក្នុងចាន ។
៥- ផ្សិតខ្មៅយកទៅត្រាំទឹក និងសម្អាតដី ទុកដាក់ក្នុងចានមួយផ្នែក ។
៦- ហាន់ម្ទេសស្រស់ជាចំណិតតូចៗរួចដាក់ទុកក្នុងចាន ។
៧- ហាន់ដើមខ្ទឹមស្រស់ ជាចំណិតតូចៗរួចដាក់ទុកក្នុងចាន ។
៙ វិធីចម្អិន ៖
៨- បន្ទាប់មកទៀតចាប់ផ្តើមចម្អិន៩- ដាក់ខ្ទះឲ្យក្តៅ រួចដាក់ប្រេងឆាចូល
១០- ដាក់ខ្ទឹមចិញ្ច្រាំចូល បំពងឲ្យឈ្ងុយ
១១- រួចដាក់សាច់ជ្រូកចូល(កូរត្រលប់ទៅមកៗ)
១២- ដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅរ៉តឌី ស្ករស ប្រេងខ្យង ចូល រួចកូរឲ្យសប់
១៣- ដាក់ផ្សិតខ្មៅចូល
១៤ ដាក់ផ្កាខាត់ណា និង ដំឡូងបារាំងចូល
១៥ ដាក់ម្ទេសហាន់ចូល
១៦ ដាក់ម្រេចម៉ដ្ឋចូល
១៧ ជាចុងក្រោយដាក់ដើមខ្ទឹមចូល(គ្រាន់ដាក់ហើយត្រឡប់ពីបីត្រប់រួចលើកដាក់ចាន)
- ម្ហូបនេះយើងអាចបរិភោគ ម្ហូបពេលថ្ងៃត្រង់ និង ពេលល្ងាច ៕
សូមទស្សនាវីដេអូ
រូបភាព
______________
ប្រភព http://regionalcooking.blogspot.com
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។