Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ឆា​ម្រេច​ក្តាមស្រែ (Fry Crab with peper and chilly)

Jul14,2024

៙ គ្រឿងផ្សំ ៖

១- ម្សៅ​រ៉តឌី ឬ ម្សៅ​ប៊ីចេង ១ ស្លាបព្រាកាហ្វេ
២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- អំបិល ​១/២ ស្លាបព្រាកាហ្វេ ឬ តិចជាងនេះ
៤- ទឹកត្រី ១ ស្លាបព្រាបាយ
៥- ខ្ទឹមស ១ មើម
៦- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
៧- ក្ដាម​ស្រែ​​ស្រស់ ០.៣ គីឡូក្រាម (អាច​យក​លើ​នេះ)
៨- ទឹក​ប្រេងខ្យង ១ ស្លាបព្រាបាយ
៩- ប្រេងឆា ៥០ មីលីលីត្រ (កន្លះ​ខាំ)
១០- ម្ទេស​ស្រស់ 5 ផ្លែ (ដាក់​តាម​ចំណូល​ចិត្ត)
១១-​ ម្រេច​ម៉ត់ ១ ស្លាបព្រាកាហ្វេ
១២- ដើម​ខ្ទឹម​ស្រស់ ៥ដើម

៙ វិធី​​ធ្វើ​ ៖

១- លាង​សម្អាត​ក្តាម​ស្រែ ដោយ​យក​ច្រាស​ដុះ​សម្អាត រួច​ហែក​វា ​ រួច​រាប​ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក
២- ចិញ្ច្រាំ​ខ្ទឹមស​រួច​ដាក់​ទុក​ក្នុង​ចាន
៣- ហាន់​ម្ទេស​ស្រស់​ជា​ចំណិត​តូចៗ រួច​ដាក់​ទុក​ក្នុង​ចាន
៤- ហាន់​ដើម​ខ្ទឹម​ស្រស់​ជា​ចំណិត​តូចៗ រួច​ដាក់​ទុក​ក្នុង​ចាន

៙ វិធី​ឆា ៖

១- ដាក់​ខ្ទះ​ឲ្យ​ក្តៅ រួច​ដាក់​ប្រេងឆា​ចូល
២- ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល បំពង​ឲ្យ​ឈ្ងុយ
៣- រួច​ដាក់​ក្តាម​ចូល(កូរ​ត្រលប់​ទៅ​មកៗ)
៤- ដាក់​ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅ​រតឌី ស្ករស ប្រេងខ្យង ចូល រួច​កូរ​ឲ្យ​សព្វ
៥- ដាក់​ម្ទេស​ហាន់​ចូល
៦- ជា​ចុង​ក្រោយ​ដាក់​ដើម​ខ្ទឹម​ចូល(គ្រាន់​ដាក់​ហើយ​ត្រឡប់​ពីរបី​ត្រលប់ រួច​ដួស​ក​ដាក់​ចាន​ជា​ការស្រេច) ៕

សូម​ទស្សនា​វីដេអូ

រូបភាព

_____________
ប្រភព http://regionalcooking.blogspot.com

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។