Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ឆា​ក្ដៅ​សាច់​មាន់​ជាមួយ​គល់​ស្លឹកគ្រៃ (Hot Fried chicken with lemongrass)

Jul14,2024

៙ គ្រឿងផ្សំ ៖

១- ម្សៅ​រ៉តឌី ឬ ម្សៅ​ប៊ីចេង ១ ស្លាបព្រាកាហ្វេ
២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- ទឹកត្រី ២ ស្លាបព្រាបាយ
៤- ខ្ទឹមស ១ មើម
៥- ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ
៦- សាច់មាន់០.៣ គីឡូក្រាម (អាច​យក​លើ​នេះ)
៧- ​ ស្លឹកគ្រៃ ៣ គល់ (អាច​យក​លើ​នេះ)
៨- ទឹក​ប្រេងខ្យង ២ ស្លាបព្រាបាយ
៩- ស្លឹក​ក្រូច ៥ ស្លឹក (អាច​យក​លើ​នេះ)
១០- ប្រេងឆា ៥ មីលីលីត្រ
១១- ម្ទេស​ស្រស់ ៥ ផ្លែ
១២- ម្រះព្រៅ

៙ វិធី​ធ្វើ ៖

១- លាង​សម្អាត​សាច់​មាន់ កាប់​កង់ៗ រួច​​​ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក
២- ដំ​រំដេង​ឲ្យ​វា​បែកៗ រួច​ដាក់​ទុក​ក្នុង​ចាន
៣- ចិញ្ច្រាំ​ខ្ទឹមស ​រួច​ដាក់​ទុក​ក្នុង​ចាន
៤- ហាន់​ស្លឹក​ក្រូច​ជា​ចំណិត​តូចៗ រួច​ដាក់​ទុក​ក្នុង​ចាន
៥- ហាន់​ម្ទេស​ស្រស់​ជា​ចំណិត​តូចៗ រួច​ដាក់​ទុក​ក្នុង​ចាន

៙ ចាប់ផ្តើម​ចម្អិន ៖

១- ដាក់​ខ្ទះ​ឲ្យ​ក្តៅ រួច​ដាក់​ប្រេងឆា​ចូល
២- ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល បំពង​ឲ្យ​ឈ្ងុយ រួច​ដាក់​សាច់​មាន់​ចូល
៣- ដាក់​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច រំដេង ចូល​រួច​កូរ​វា
៤- ដាក់​ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅ​រ៉តឌី ស្ករស ប្រេងខ្យង ចូល រួច​កូរ​ឲ្យ​សព្វ
៥- ដាក់​ម្ទេស​ហាន់​ចូល
៦- ជា​ចុង​ក្រោយ​ដាក់​ម្រះ​ព្រៅ​ចូល (គ្រាន់​ដាក់​ហើយ​ត្រឡប់​ពីរ​បី​ត្រឡប់​រួច​លើក​ដាក់​ចាន​ជាការស្រេច) ៕

ទស្សនា​វីដេអូ



រូបភាព

__________
ប្រភព http://regionalcooking.blogspot.com

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។