Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

របៀប​កំណត់​ ឬ​ ធ្វើឲ្យ​វីដេអូ​អត់មាន Background កុំ​ឲ្យ​ចេញ​ផ្ទៃ​ពណ៌​ខ្មៅ​ស្រាល ក្នុង​កម្មវិធី DaVinci Resolve

Oct1,2024
បញ្ជាក់​ក្នុង​អត្ថបទ​គន្លឹះ​នេះ​មិន​មែន​បង្ហាញ​ពី​របៀប​កាត់ black background ឬ white background ចេញ​ពី​កម្មវិធី DaVinci Resolve នោះ​ទេ!!!

ខ្ញុំ​ឮ​ម្នាក់ៗ​អួត​ពី​កម្មវិធី DaVinci Resolve ថា​ជា​កម្មវិធី​កាត់​វីដេអូ​ដែល​ល្អ​ខ្លាំង ជាពិសេស​មុខងារ​កែប្រែ​ពណ៌​ ហើយ​ខ្ញុំ​ក៏​ចាប់ផ្ដើម​រៀន​ប្រើប្រាស់ តែ​អ្វី​ដែល​ខ្ញុំ​ជួប​ក្នុង​ពេល​ប្រើគឺ​ភាព​មិនសមហេតុផល​ជាច្រើន​ក្នុង​កម្មវិធី​មួយ​នេះ ដូច្នេះ​ខ្ញុំ​កត់ត្រាទុក ក្រែងលោ​មាន​អ្នក​ជួប​ដូច​ខ្ញុំ​ហើយ​មិន​ដឹង​ថា​ធ្វើ​ម៉េច។

បញ្ហា​ធំ​មួយ​ដែលខ្ញុំ​ជួប​គឺ​ការប្រើប្រាស់​វីដេអូ​ដែល​អត់​មាន​ background ដែល​ជា​វីដេអូ​មាន​ផ្ទៃ​ថ្លា បែប motion ដែល​យើង render ជា​វីដេអូ​យក​មក​ដាក់​ប្រើ​ក្នុង​កម្មវិធី​កាត់​វីដេអូ ស្រាប់តែ​វា​ចេញ​ផ្ទៃ​ខ្មៅ​ស្រាល ​នៅ​ក្នុង​កម្មវិធី DaVinci Resolve ដែល​ក្នុង​កម្មវិធី​កាត់​ត​វីដេអូ​ផ្សេងៗ​ទៀត​មិន​ចេញបែបនេះ​ ខុស​គេ​តែឯង។

អញ្ចឹង! វិធី​ដោះស្រាយ​គឺ​ត្រូវ​កំណត់​ឲ្យ​វីដេអូ​នោះ​កុំ​ឲ្យ​បង្ហាញ !@#$%^& 😤 រាល់ពេល​ប្រើប្រាស់​ជាមួយ​កម្មវិធី DaVinci Resolve ។

៙ របៀប​កំណត់ ៖

- វីដេអូ​ដែលខ្ញុំ​​កំពុង​និយាយ​នេះគឺ​ជា file *.MOV (QuickTime File Format) ដែល​មាន Channels: RGB + Alpha ដែល​ជា​ប្រភេទ​វីដេអូ​ transparent video ។ ក្នុង​រូបភាព​ខាងក្រោម​គឺ​បង្ហាញ​ពី​ការ​កំណត់ render ក្នុង Adobe After Effects ដើម្បី​បាន transparent video យក​ទៅ​ប្រើ​ប្រាស់។
- នាំ​ចូល​វីដេអូដែល render រួច​ចូល​ក្នុង​កម្មវិធី DaVinci Resolve
- ចុច​ម៉ៅ​ស្ដាំ​លើ​វីដេអូ​ដែល​យើង​​​ចំណាំ​នាំ​គ្នា​ហៅ វីដេអូអត់បេកក្រោន 😂 (transparent video) យក​ពាក្យ Clip Attributes...
- នៅ​ត្រង់ Alpha Mode សូមរើស​យក  Straight ហើយ​ចុច OK ជា​ការស្រេច
- នៅ​វីដេអូអត់បេកក្រោន (transparent video) នឹង​លែង​ចេញ​ផ្ទៃ​ពណ៌​ខ្មៅ​ស្រាលទៀតទេ ។ តែ​យើង​ត្រូវ​កំណត់​រាល់ពេល​យើង​ប្រើ វីដេអូ​អត់​បេកក្រោន (transparent video) ។ ខ្ញុំ​មិន​ដឹង​ថា​បញ្ហា​នេះ​គេ​ដោះស្រាយ​នៅ​ពេល​ណា​នោះ​ទេ ឬ​មួយ​គេ​មាន​កន្លែង​កំណត់​ផ្សេង​ទៀត ៕

No comments

Post a Comment