Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ចំណេះដឹងទូទៅ
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប សម្ល​ខ្ទិះ​ទំពាំង (ទំពាំង ២ខាំ, សាច់ទ្រូងមាន់ ២ខាំ)

សម្ល​ខ្ទិះ​ទំពាំង (ទំពាំង ២ខាំ, សាច់ទ្រូងមាន់ ២ខាំ)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖
១- ទំពាំង ២ខាំ (ហាន់​ស្តើងៗ​ស្ងោ​អោយ​ឆ្អិន)
២- សាច់​ទ្រូង​មាន់ ២ខាំ (ហាន់​ស្តើង​ល្មម)
៣- គ្រឿងការី ២ស្លាបព្រាបាយ
៤- ខ្ទិះដូង (ក្បាលខ្ទិះ) ១ចានចង្កិះ
៥- ខ្ទិះដូង ២ចានចង្កិះ
៦- ស្លឹក​ក្រូចសើច 2សន្លឹក
៧- ទឹកត្រី ២ស្លាបព្រាបាយ
៨- ស្ករត្នោត ១ស្លាបព្រាបាយកន្លះ
៩- អំបិល បន្តិច
១០- ស្លឹក​ជីរនាងវង
១១- ម្ទេស ហាន់​បញ្ឆិតៗ

៙ របៀប​ធ្វើ ៖

១- យក​ឆ្នាំង​ដាក់​ខ្ទិះ​ដើម​ចូល ដាំ​លើ​ភ្លើង​រួច​ដាក់​គ្រឿង​ការី​ចូល​កូ​អោយ​សព្វ ដាំ​អោយ​ពុះ សឹម​សាច់​ចូល កូអោយសព្វទុកប្រហែល១នាទី។

២- ដាក់​ខ្ទិះ​ដូង និង​ទំពាំង​ចូល​កូ​អោយ​សព្វ សឹម​ដាក់​ទឹកត្រី អំបិល និង​ស្ករ រួច​កូ​អោយ​សព្វ​ម្តង​ទៀត រួចទុកអោយពុះប្រហែល៣ ទៅ ៥នាទី។

៣- ដាក់​ស្លឹក​ក្រូចសើច ស្លឹក​ជីរនាងវង និងម្ទេសចូលកូអោយសព្វទុកប្រហែល១នាទីជាការស្រេច៕

__________
អ្នកស្រី សុគន្ធារី
Tags: មុខម្ហូបសម្ល វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by Samnang Nouv

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • សម្លម្ជូរ​ខួរ​ក្តាម​ស្លឹក​អម្ពិល (ក្ដាម​១គីឡូ)
  • សន្ទានុក្រមសំខាន់ៗនៃ Motion Design និង 3D Motion Design (បកប្រែជាភាសាខ្មែរ) ២០២៦
  • Adobe After Effects Keyboard Shortcuts - គ្រាប់ចុច​ផ្លូវកាត់ ២០២៦
  • តើអ្វី​ទៅ​ជា​យុទ្ធសាស្ត្រ UX ហើយ​និង​សារៈសំខាន់​របស់​វា​នៅ​ឆ្នាំ 2025?
  • គ្រាប់ចុច​ផ្លូវកាត់ Default keyboard shortcuts Premiere 2026
  • ទឹកស៊ុប​ឆ្អឹង​គោ (ឆ្អឹង​គោ​ជាប់​សរសៃ ១គីឡូ)
Powered by Blogger.