Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ទឹកស៊ុប​ឆ្អឹង​គោ (ឆ្អឹង​គោ​ជាប់​សរសៃ ១គីឡូ)

ទឹកស៊ុប​ឆ្អឹង​គោ (ឆ្អឹង​គោ​ជាប់​សរសៃ ១គីឡូ)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖

១- ឆ្អឹង​គោ​ជាប់​សរសៃ ១គីឡូ
២- ខ្ទឹមក្រហម ៦-១០ដុំ
៣- ខ្ទឹមបារាំង ១ដុំ (ហាន់​ល្អិតៗ)
៤- ស្ករ ១ខាំ
៥- ទឹកត្រី ១កូនចានចង្កិះ
៦- ទឹក​ប្រេងខ្យង ៤ស្លាបព្រាបាយ
៧- អំបិល ចុង​ស្លាបព្រាកាហ្វេ
៨- ម្រេច​ម៉ដ្ឋ ១ស្លាបព្រាការហ្វេ
៩- ម្សៅស៊ុប ១ស្លាបព្រាបាយ

៙ របៀប​ធ្វើ ៖

១- បំពង​ខ្ទឹមក្រហម និង​ខ្ទឹមបារាំង ទាល់តែ​ក្រហមក្រមៅ។

២- ចាក់​ស្ករ ទឹកត្រី ទឹក​ប្រេងខ្យង អំបិល ម្រេច​បុក និង​ម្សៅស៊ុប ចូល​កូរ​អោយ​សព្វ។

៣- លាង​ឆ្អឹង​គោ​អោយ​ស្អាត ដាក់​ចូល កូរ​អោយ​សព្វ​គ្រឿង​ចូលគ្នា ទើប​ចាក់ទឹក ១លីត្រ រំងាស់​ទាល់តែ​គោក ទើបចាក់២លីត្រ រំងាស់​ឆ្អឹង​ទាល់តែ​ផុយ​សរសៃ បើ​មិន​ផុយ ថែម​ទឹក​ទៀត(ពេល​រំងាស់ កុំ​គ្រប​គម្របឆ្នាំង ដើម្បី​រក្សា​ទឹកស៊ុប​អោយ​នៅ​ពណ៌​ក្រហម​ថ្លា មិន​ល្អក់ បើសិនជា​ល្អក់​នឹង​ឆាប់​ផ្អូម) ។

៤- នៅ​ពេល​ពុះ​ផុយ​សរសៃ​ជាប់​ឆ្អឹង​គោ​ហើយ យើង​អាច​លើក​ទុក​អោយ​ត្រជាក់ ទើប​គ្រប​ទុក មួយ​យប់ ព្រឹក​ឡើង សឹម​ថែម​ទឹក​រំងាស់​បន្ថែម រហូត​ឆ្អឹង​គោ ចេញ​ជាតិ​ឆ្ងាញ់ ទើប​ភ្លក្ស​សាប​ប្រៃ​ថែមថយ តាមចំណូលចិត្ត។

៥- នៅ​ពេល​បរិភោគ សូម​ដាំ​ទឹក​មួយ​ឆ្នាំង ស្រុស​គុយទាវ ឬ មី​ដាក់​ចាន ហើយ សឹម​ដួស​ទឹកស៊ុប​ដាក់​ចូល។

៦- បើ​ចង់​ឆ្ងាញ់ អាច​ថែម​សាច់​ស្រស់ និង ប្រហិត​សាច់គោ​ថែម​ទៀត។

៧- ពេល​ទទួលទាន​សូម​ថែម​ស្លឹក​ខ្ទឹម​ហាន់ ជីរវ៉ាន់ស៊ុយ ជីរបន្លា និង​គ្រឿងគ្រៅ​ដទៃទៀត តាមចំណូលចិត្ត ដូចជា សាលាដ សណ្តែកបណ្តុះ ខ្ទឹមស​បំពង ម្រេច​បុក ទឹកម្ទេស ទឹកសៀង​ហួយស៊ិន ជាដើម។
_____________
ប្រភព​ពី : http://recipe.camlocation.com/Soup-Stew/
Tags: មុខម្ហូបស៊ុប វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected