Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ចំណេះដឹងទូទៅ
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប របៀប​ធ្វើ​ទឹកម្ទេស​សម្រាប់​ញ៉ាំ​ជាមួយ​ប្រហិត​ឬ​ស៊ុប

របៀប​ធ្វើ​ទឹកម្ទេស​សម្រាប់​ញ៉ាំ​ជាមួយ​ប្រហិត​ឬ​ស៊ុប

Celestial Samnang Friday, July 12, 2024 0

៙ គ្រឿងផ្សំ ៖

១- ម្ទេស​ក្រហម ៣០០ ក្រាម
២- ម្ទេស​លឿង ២០០ ក្រាម
៣- ខ្ទឹមស ១៥០ ក្រាម
៤- ទឹកខ្មេះ ៦ ស្លាបព្រាបាយ
៥- ស្ករ ៤ ស្លាបព្រាបាយ
៦- អំបិល ២ ស្លាបព្រាបាយ
៧- ទឹក​ស្អាត ៣​កែវ ឬ​ច្រើន​ជាង​នេះ

៙ វិធី​ធ្វើ ៖

១- លាង​ម្ទេស​ឱ្យ​ស្អាត (កាត់​វា​កង់ៗ តូចៗ)។ ដាក់​ម្ទេស ខ្ទឹមស​ និង​ទឹក ទៅ​ក្នុង​ឆ្នាំង ហើយ​រម្ងាស់​រយៈពេល​ពី ១៥នាទី ទៅ ២០នាទី ។
២- បន្ទាប់ពី​សាច់​ម្ទេស​ឆ្អិន យក​វា​ទៅ​កិន​ឱ្យ​ម៉ដ្ឋ​ល្អ ។ រួច​យក​សំណាញ់​ដែក​ត្រង​យក​កាក​ចេញ (យក​ទឹក​ម្ទេស​សុទ្ធ​ទៅ​ដាក់​ក្នុង​ឆ្នាំង​ថ្មី​មួយ​ទៀត) ។
៣- បន្ទាប់មក ដាក់ ស្ករ អំបិល និង​ទឹកខ្មេះ ចូល​ក្នុង​ឆ្នាំង​ទឹក​ម្ទេស និង​យក​ទៅ​ចម្អិន​ឱ្យ​ពុះ​ម្ដង​ទៀត​ជាការស្រេច ៕
 ______________
ប្រភព Khmer Read
Tags: ទឹកជ្រលក់ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by Samnang Nouv

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • សម្លម្ជូរ​ខួរ​ក្តាម​ស្លឹក​អម្ពិល (ក្ដាម​១គីឡូ)
  • ទឹកស៊ុប​ឆ្អឹង​គោ (ឆ្អឹង​គោ​ជាប់​សរសៃ ១គីឡូ)
  • វិធី​ស្ងោរ​ពោត​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ និង​ពណ៌​ល្អ
  • កូដ CSS Progress Bar មាន​ចលនាសម្រាប់​លើ​ជាមួយ Blogger
  • សម្ល​ម្ជូរ​ដើមចេក (ដើម​ចេក​ខ្ចី​២ខាំ ត្រី​កញ្ចុះ​២ខាំ)
  • ខួរ​ជ្រូក​ចំហុយ​ស្ពៃបូកគោ (ខួរ​ជ្រូក​២ដុំ)
Powered by Blogger.