៙ តម្រូវការកម្មវិធី ៖
- ត្រូវចេះវាយអក្សរខ្មែរយូនីកូដខ្លះៗហើយ
- ត្រូវមានក្ដារចុច Khmer Unicode
- ត្រូវមានកម្មវិធី Java Runtime Environment
- ត្រូវមានកម្មវិធី Open Office Writer
- ត្រូវមាន SBBIC Khmer Spelling Dictionary
- ត្រូវមានពុម្ពអក្សរ Khmer SBBIC Serif
៙ របៀបដំឡើងកម្មវិធីទាំងអស់នោះ ៖
១- ត្រូវដំឡើង Khmer Unicode និងកំណត់ក្ដារចុច Khmer (NiDA) ។ ( បើមានរួចហើយសូមរំលងចំណុចនេះ )២- ត្រូវដំឡើងកម្មវិធី Java Runtime Environment ដែលរបៀបដំឡើងគឺធម្មតា ។
៣- ដំឡើងពុម្ពអក្សរ Khmer SBBIC Serif ។
៤- ដំឡើងកម្មវិធី Open Office (លោកអ្នកអាចដំឡើងតែកម្មវិធី Open Office Writer តែមួយក៏បានដែរ មិនបាច់ដំឡើងកម្មវិធីដទៃទៀតនោះទេ ។
៥- ដំឡើង Extension ដែលមានឈ្មោះថា SBBIC Khmer Spelling Dictionary ។
៙ របៀបកំណត់ឲ្យពុម្ពអក្សរ UI ឲ្យកម្មវិធី Open Office Writer ៖
នៅពេលដែលលោកអ្នកបានដំឡើងជោគជ័យហើយ តែម៉ឺនុយដែលមានអក្សរខ្មែរគឺបង្ហាញមិនទាន់ស្អាត និងច្បាស់ងាយស្រួលមើលនោះទេ ដែលតម្រូវឲ្យមានការប្ដូរពុម្ពអក្សរ UI របស់កម្មវិធី Open Office Writer ចេញ ។១- សូមបិទកម្មវិធី Open Office Writer និង បើកម្ដងទៀត ។
២- ចូលទៅម៉ឺនុយ Tools → Options... ។
៣- ចុចលើ OpenOffice → View នៅផ្ទាំងខាងស្ដាំ សូមដោះ ធិក ចេញពីប្រអប់ use system font for user interface (សូមមើលរូប)
៤- បន្ទាប់មកនៅផ្នែកខាងឆ្វេង សូមចុចលើពាក្យ Fonts ហើយ ធិក លើប្រអប់ Apply replacement table ហើយនៅក្នុងប្រអប់ Font សូមបញ្ចូលពាក្យ Andale Sans UI ហើយនៅប្រអប់ Replace with សូមបញ្ចូលពាក្យ Khmer SSBIC Serif បន្ទាប់មកសូមចុចលើសញ្ញា ធិក ដែលមានពណ៌បៃតង បន្ទាប់មកសូម ធិក លើប្រអប់មួយនៅខាងក្រោមពាក្យ Always សូមមើលរូបខាងក្រោម៖
៥- បន្ទាប់មកសូមចុចលើពាក្យ Java ដែលស្ថិតនៅផ្នែកខាងឆ្វេង ដើម្បីពិនិត្យមើលថាតើយើងបានបញ្ចូល Java Run time environment (JRE) ទៅក្នុងកុំព្យូទ័រហើយឬនៅ។ ប្រសិនបើអ្នកបានបញ្ចូលវា នៅអ្នកនឹងឃើញវា នៅប្រអប់ខាងស្តាំដូចរូបខាងក្រោម ៖
ប្រសិនបើអ្នកមិនបានឃើញ អ្វីនៅក្នុងប្រអប់ដូចខាងលើនេះទេសូមបញ្ចូល វាភ្លាម ព្រោះវាត្រូវការកម្មវិធីនេះជាចាំបាច់បំផុត បើគ្មានវាកម្មវិធី OpenOffice មិនអាចដំណើរការបានល្អនោះទេ ។
៦- កំណត់ភាសាខ្មែរ ដើម្បីកំណត់ភាសាយើងត្រូវចូលទៅកាន់ Tool→ Option បន្ទាប់មកចុចលើ សញ្ញាបូកដែលនៅខាងឆ្វេងពាក្យ Language Setting បន្ទាប់មកសូមចុចលើ Language ហើយនៅខាងស្ដាំផ្នែកខាងក្រោម សូមធិកលើពាក្យ Show UI elements for Bi-Directional writing បន្ទាប់មកនៅប្រអប់ខាងមុខ CTL សូមជ្រើសរើសភាសា Khmer (សូមមើលរូប)
៧- កំណត់ពុម្ពអក្សរខ្មែរដោយស្វ័យប្រវត្តិពេលវាយអត្ថបទ បន្ទាប់ពីលោកអ្នកបាន កំណត់ភាសាហើយ ជាបន្តសូមលោកអ្នកកំណត់ពុម្ពអក្សរខ្មែរដោយស្វ័យប្រវត្តិ សម្រាប់ឯកសាររបស់លោកអ្នក ដោយចូលទៅកាន់ Tools→Options→OpenOffice.org Writer→Basic Fonts (CTL) នៅខាងស្ដាំសូមជ្រើសរើសពុម្ពអក្សរខ្មែរយូនីកូដដែលអ្នកចូលចិត្ត បន្ទាប់មកសូមចុច Ok ជាការស្រេច (សូមមើលរូប)។
- កំណត់ពុម្ពអក្សរអង់គ្លេសដោយស្វ័យប្រវត្តិពេលវាយអត្ថបទ បន្ទាប់ពីលោកអ្នកបាន កំណត់ពុម្ពអក្សរខ្មែរឲ្យចេញម៉ូដណាមួយដោយស្វ័យប្រវត្តិនៅពេលវាយហើយ ចូលដល់ការកំណត់បង្ហាញពុម្ពអក្សរអង់គ្លេសដោយស្វ័យប្រវត្តិនៅពេលវាយអត្ថបទ ។ ដោយចូលទៅកាន់ Tools→Options→OpenOffice.org Writer→Basic Fonts (CTL) នៅខាងស្ដាំសូមជ្រើសរើសពុម្ពអក្សរខ្មែរយូនីកូដដែលអ្នកចូលចិត្ត បន្ទាប់មកសូមចុច Ok ជាការស្រេច (សូមមើលរូប)។
៨- បើកមុខងារត្រួតពិនិត្យអក្ខរាវិរុទ្ធ បន្ទាប់ពីលោកអ្នកបានធ្វើតាមការណែនាំខាងលើនេះហើយសូមសាកល្បងវាយប្រយោគមួយឃ្លា ដែលមានពាក្យខុស ឧទាហរណ៍ ៖ កម្មវធីត្រួតពិនិត្យអក្ខរាវរុទ្ធភាសាខ្មែរ ។ នៅពេលដែលលោកសរសេរអក្សរខុសវានឹងចេញសញ្ញាពណ៌ក្រហមនៅពីក្រោម ហើយបើលោកអ្នកមិនឃើញចេញពណ៌ក្រហមនោះទេសូមលោកអ្នកចុចលើសញ្ញា ABC ដែលស្ថិតនៅលើ tools bar (សូមមើលរូប)
ចំណាំ ៖ ពេលលោកអ្នកវាយ អត្ថបទ ប្រយោគ ឬអ្វីៗជាភាសាខ្មែរ សូមលោកអ្នកចុច Space (zero with space ឬSpace មិនដកឃ្លា មិនមែន Shift+Space) នៅពេលដែលបញ្ចប់ពាក្យនីមួយៗ ហើយនៅពេលដែលលោកអ្នកបានចុច Space នោះនឹងមានសញ្ញាក្បៀសតូចមួយ និងស្នាមពណ៌ប្រផេះនៅចន្លោះពាក្យនីមួយៗ។ ការធ្វើដូច្នេះអាចជួយកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធរបស់យើង ថាពាក្យដែលបានសរសេរនោះខុសឬត្រូវ បើវាមានចេញសញ្ញា ពណ៌ក្រហមនៅពីក្រោមពាក្យ នោះបញ្ជាក់ថាពាក្យនោះសរសេរខុស។ បើមានសញ្ញាពណ៌ក្រហមនៅពីក្រោមពាក្យដែលលោកអ្នកបានសរសេរ សូមយក mouse ចុចឲ្យពាក្យនោះហើយចុច mouse ស្ដាំទៅលើវានោះវានឹងបញ្ហាពាក្យដែលត្រឹមត្រូវឲ្យលោកអ្នកជ្រើសរើស។ឧទាហរណ៍៖ កម្មវធីត្រួតពិនិត្យអក្ខរាវរុទ្ធភាសាខ្មែរ ។
- បើសិនលោកអ្នកចង់ឃើញ ឬចង់លាក់ចន្លោះពណ៌ប្រផេះរវាងតួអក្សរសូម ចុច លើ “View” menu ហើយជ្រើសរើស “Field Shadings” ដើម្បីបំបាត់នូវចន្លោះទាំងនោះ(ឬក៏លោកអ្នកអាច ចុច Ctrl និង F8) ៕
______________
កែសម្រួលចេញពី https://www.sbbic.org/km/install-tutorial/
No comments
Post a Comment