៙ គ្រឿងផ្សំ
- ដំឡូងឈើ ១គីឡូក្រាម
- ស្ករស មួយកំប៉ុង
- ខ្ទិះដូង មួយកំប៉ុង
- អំបិល ចុងស្លាបព្រាកាហ្វេ
- ទឹក កន្លះកំប៉ុង
- ពងមាន់១
៙ វិធីធ្វើ ៖
១- យកដំឡូងចិតសំបកចេញ ហើយ ឈូសជាសរសៃល្អិតៗ
២- ចាក់ស្ករ អំបិល ខ្ទិះដូង និង ទឹក លាយចូលគ្នាជាមួយដំឡូង ឲ្យសព្វ
៣- យកថាសដុត លាបប្រេង ឲ្យរលោងបាត ទើបចាក់ដំឡូងចូល ។
៤- កំដៅឡចង្ក្រាន ឲ្យក្តៅ កម្រិត ៣៧៥អង្សាហ្វារិនហៃ ឬ ១៩០អង្សាសេ
៥- ដាក់ថាសដំឡូង ដុតចំនួន ៧០នាទី។
៦- យកជក់ជ្រលក់ពងមាន់ ទៅលាបពីលើ ផ្ទៃដំឡូងក្នុងថាសដុត ដើម្បីឲ្យរលោង ។
៧- បន្ថយភ្លើងដុត អោយនៅត្រឹម ៣០០អង្សាហ្វារិនហៃ ឬ ១៥០អង្សាសេ។
៨- ដុតចោល ប្រហែល១៥នាទីថែមទៀត ដើម្បី ឲ្យក្រៀមមុខលើ ឡើងពណ៌ក្រហមស្រស់ ។
៩- កាត់ដុំៗ ទទួលទាន នៅពេលនំត្រជាក់ ។
១០- ចំពោះអ្នកដែលពុំមានឡដុត អាចដាក់ថាសមូលចំហុយឲ្យឆ្អិន សឹមលើកយកចេញ ដាក់បន្ទះស័ង្កសីគ្របពីលើ ដាក់ធ្យូងដុត ឲ្យក្រហមមុខលើ ទើបលាបពងមាន់ ហើយដុតឲ្យស្ងួតមុខលើ ទើបយកចេញទៅបរិភោគ ។
១១- បើគ្មានឆ្នាំងចំហុយទេ សូមយកដំឡូងលាយខ្ទិះ ទៅកូរឲ្យឆ្អិន នៅលើភ្លើងក្តៅល្មម កុំឲ្យខ្លោចបាត រួចសឹមចាក់លើថាស គ្របស័ង្កសី ដុតធ្យូងពីលើ ដើម្បីឲ្យក្រហមមុខលើ បន្ទាប់មក លាបពងមាន់ ហើយដាក់ដុតឲ្យស្ងួតមុខលើ ទើបយកបរិភោគ ។
១២- បើចង់ឲ្យកាន់តែឈ្ងុយ សូមយកអប់ក្លិនផ្សែងក្រមួនសុទ្ធ ។
_______
ប្រភពពី http://www.chanbokeo.com/index.php?gcm=1411&grid=138625>op=5129
Hover Setting
slideup
កម្មវិធីសំខាន់ៗ ↘︎↘︎↘︎
នំបាក់ប៊ិន ឬ នំដំឡូងដុត
Jul14,2024
ចែករំលែក ៖
ចូលចិត្តការបញ្ចេញគំនិត ដូច្នេះក៏រចនាពុម្ពអក្សរខ្មែរ (តែមិនផ្លូវការ) ការងារកាលណោះជាអ្នករត់តុកតុកព្រោះមិនត្រូវការគិតច្រើន។ បន្ទាប់មកចូលក្នុងវិស័យការងារ UX/UI ហើយក៏បន្តទៅការងាររចនាក្រាហ្វិក motion ថតរូបវីដេអូ កាត់តវីដេអូ ក្នុងតួនាទីជា Digital Marketing ដូច្នេះក៏ចង់រៀនកូដតែទៅមិនទាន់រួចទេ ព្រោះត្រូវរៀនផ្នែកក្រាហ្វិកឲ្យបានច្រើនទៀតដើម្បីជីវភាព។ ថ្ងៃអនាគតចង់រចនាពុម្ពអក្សរឲ្យបានល្អ និងទទួលសេវាកម្មរចនា។

Related

ខជើងមាន់ (ជើងមាន់១គីឡូក្រាម សៀងខ្មៅកន្លះខាំ)

តុំយុំាត្រី (ត្រីរ៉ស់ 1 គីឡូ)

សម្លខ្ទិះត្រីអណ្តែង (ត្រី 1kg)

ខជើងទាឆ្នាំងដី (ជើងទាប្រហែល 10)

តុំយ៉ាំអាវកាស (គ្រឿងសមុទ្រមួយចានធំ)

សម្លម្ជូរត្រីឆ្អើរ (ត្រីឆ្អើរ ឬ ត្រីងៀតអាំង ៣ខាំ)

នំខ្ទឹមបារាំង (ខ្ទឹមបារាំង២មើម)

នំស្នូលដូងជាមួយស្ករត្នោត

នំដំឡូងជ្វាចៀន (៧ខាំ= ៧០០ក្រាម)

នំអន្សមខ្នុរ

នំដំឡូងបារាំងបំពង (ដំឡូងបារាំង ២ដុំ)

នំប៉ាវ (ម្សៅមី ៥០០ក្រាម)

វិធីធ្វើនំក្រូច (ម្សៅដំណើប ៣០០ក្រាម)

របៀបធ្វើនំចាខ្វៃ Fried Breadsticks (ម្សៅមី ៣០០ក្រាម)

នំកំពឹសចៀនស្រួយឆ្ងាញ់! (កំពឹស ២០០ក្រាម)

នំស្នូលដូងជាមួយស្ករត្នោត (ផ្លែអាយ)

នំសរសៃមាស ឬ Angel hair (បើតាមភាសាព័រទុយហ្គាល់គឺ Fios de ovos)

របៀបធ្វើនំដំឡូងបារាំងបំពងលាយជាមួយស៊ុត

នំបាញ់ដុក (ខ្លះសរសេរថានំបាញ់ដុប)

វិធីធ្វើនំពុម្ពបែបខ្មែរ
Subscribe to:
Post Comments (Atom)
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។