៙ គ្រឿងផ្សំ ៖
១- កង្កែប ៥ក្បាល ។២- គ្រឿងបុក : (គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, ខ្ទឹមស, ម្ទេសស្រស់, រមាត, និងខ្ជាយ បុកចូលគ្នាឲ្យម៉ត់) ។
៣- ត្រកួនចិន កន្លះគីឡូក្រាម ។
៤- ទឹកត្រីបន្តិច, ស្ករត្នោតឲ្យច្រើនបន្តិច, និង ប៊ីចេងបន្តិច ។
៙ របៀបធ្វើ ៖
១- ជាដំបូងត្រូវលាង និងយកគ្រឿងក្នុងកង្កែបចេញឲ្យអស់ពីពោះ, សូមប្រយ័ត្នពងកង្កែបព្រោះជាពងដែលពុល ពេលដែលយើងហូបវា ។២- បន្ទាប់ពីលាងស្អាតហើយ ត្រូវកាត់ដៃ និងជើងកង្កែបឲ្យបានស្អាតល្អ ។ យើងអាចកាត់ជាចំណែកទៅតាមចំណង់ចំណូលចិត្តរបស់យើង ។
៣- ចាប់ផ្តើមយកខ្ទះមកដាក់លើចង្ក្រាន ហើយដាក់ខ្លាញ់បន្តិច បន្ទាប់មកដាក់គ្រឿងដែលបុករួចរាល់នោះ ទៅក្នុងខ្ទះខ្លាញ់ ដោយប្រើភ្លើងល្មម ។ នៅពេលឆាបណ្តើរ ចាប់ផ្តើមដាក់គ្រឿងបណ្តើរដូចជា ទឹកត្រីបន្តិច, ស្ករត្នោតឲ្យច្រើនបន្តិច, និង ប៊ីចេងបន្តិច ។
៤- រួចហើយយើងបន្តឆាគ្រឿងផ្សំ បានប្រហែល ១ នាទី នៅពេលដែលឃើញថាគ្រឿងផ្សំស្ងួតខ្លាំង អាចដាក់ខ្លាញ់បន្តិចទៀតបាន ។ បន្ទាប់មក ចាប់ផ្តើមដាក់កង្កែបដែលលាងស្អាតរួចរាល់នោះទៅក្នុងខ្ទះដែលមានគ្រឿងផ្សំរួចរាល់ យើងអាចដាក់ទឹកសបន្តិចដើម្បីកុំឲ្យគោកពិបាកក្នុងការឆា ។
៥- ឆារហូតដល់កង្កែបនោះឆ្អិតសាច់ល្អ ដោយប្រើភ្លើងល្មមក្នុងការចំអិន ។ នៅពេលដែលឃើញថាកង្កែបឆ្អិនសាច់បានល្អហើយនោះ យើងចាប់ផ្តើមដាក់ត្រកួនតែម្តង ដោយយើងដាក់ទឹកសបន្តិចទៀត ដើម្បីអោយម្ហូបនេះមានទឹកខ្លះ ។ ឆាសាច់កង្កែបជាមួយត្រកួនចិនប្រហែលតែ ១នាទីតែប៉ុណ្ណោះ ។ នោះយើងអាចលើកចេញពីខ្ទះបាន ព្រោះបើយើងឆាយូរពេក និងធ្វើឲ្យត្រកួនចិនបាត់បង់សោភ័ណភាពពណ៌បៃតងបាន ។
សូមបញ្ជាក់ថា ៖ ម្ហូបមួយមុខនេះអាចទទួលទានជាមួយនឹង បាយ និងសម្រាប់ក្លែមផងដែរ ។
_____________________
រៀបរៀងដោយ : ស៊ូសាន
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។