Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ចំណេះដឹងទូទៅ
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប វិធី​ធ្វើ​ជ្រក់ ឲ្យ​មាន​រសជាតិ​ឆ្ងាញ់

វិធី​ធ្វើ​ជ្រក់ ឲ្យ​មាន​រសជាតិ​ឆ្ងាញ់

Celestial Samnang Friday, July 12, 2024 0

៙ ធ្វើ​បន្លែ​ជ្រក់​ឲ្យ​ស្រួយ​បាន​យូរ ៖

ជា​ធម្មតា​ការ​ធ្វើ​បន្លែ​ជ្រក់​ឬ​ត្រាំ ដោយ​ប្រើ​ទឹកខ្មេះ​នោះ មិន​អាច​ស្រួយ​បាន​យូរ​ឡើយ តែ​ប្រសិន​បើ​អ្នក​ត្រូវការ​ឲ្យ​បន្លែ​ជ្រក់​នោះ នៅ​ស្រួយ​បាន​យូរ ពេល​ធ្វើ ត្រូវ​បន្ថែម​សាជូរ ចូល​ទៅ​​ក្នុង​នោះ​បន្តិច ព្រោះ​វា​មិន​ត្រឹមតែ ធ្វើ​ឲ្យ​បន្លែ​នោះ​ស្រួយ​បាន​យូរ​ប៉ុណ្ណោះទេ វា​ធ្វើ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ ទ្វេឡើង​ទៀត​ផង។

៙ ការ​រក្សា​បន្លែ​ជ្រក់ ឬ​ត្រាំ ឲ្យ​នៅ​មាន​ពណ៌​ដូចដើម មិន​ប្រែប្រួល ៖

បន្លែ​ប្រភេទ​ខ្លះ​ដូចជា ត្រសក់ ស្ពៃ​ក្តោប ក្រោយ​ពេល​គេ​យក​ទៅ​ត្រាំ ហើយ​នោះ​​វា​នឹង​​ប្រែ​ពណ៌ មិន​គួរឲ្យ​​ចង់​ទទួលទាន​ទាល់តែសោះ ។ ដើម្បី​រក្សា​បាន​នូវ​ពណ៌​ស្រស់​ដូចដើម អ្នក​គួរ​ត្រាំ​វា ជា​មួយ​​នឹង​ទឹកអំបិល ដែល​ដាំ​ពុះ ។ នោះ​បន្លែ​អ្នក នឹង​នៅ​រក្សា​​ពណ៌​ស្រស់​ស្អាត មាន​​ឱជារស​ឆ្ងាញ់​ត្រឹមត្រូវ តាម​ក្បួន​អនាម័យ​ល្អ​ទៀត​ផង ព្រោះ​ការ​ត្រាំ​ដោយ​ទឹកអំបិល​ដែល​ដាំ​ពុះ បាន​វា​សម្លាប់​មេរោគ​រួច​ជា​ស្រេច ។

៙ ប្រសិនបើ​បន្លែ​ជ្រក់ ឬ ត្រាំ​ប្រៃ​ជ្រុល ៖

ក្រោយពេល​ដែល​បន្លែ ឬ ត្រាំ​មាន​ជាតិ​ប្រៃ​ជ្រុល បើ​បោះចោល​គួរឲ្យ​ស្តាយ ។ ប្រសិន​បើ​ជួប​នឹង​បញ្ហា​នេះ យើង​ត្រូវ​យក​បន្លែ​ជ្រក់​នោះ​ទៅ​ហាន់​ជា​ចំណិត​តូចៗ រួច​ដាក់​ត្រាំ​នៅ​ក្នុង​​ស្រា​លាយ​ជាមួយ​ទឹក ក្នុង​អត្រា ៥០% ស្មើគ្នា។ នោះ​ជាតិ​អាល់កុល​នៅ​ក្នុង​ស្រា វា​អាច​ជួយ​​កាត់​បន្ថយ សារជាតិ​ប្រៃ នៅ​ក្នុង​បន្លែ​បាន ។
ចំណាំ ៖ គួរ​ដាក់​ស្រា​ក្លាសេ ឱ្យ​ត្រជាក់​ជាមុន​សិន ។

Tags: មុខម្ហូបជ្រក់ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by Samnang Nouv

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • សម្លម្ជូរ​ព្រៃ​សាច់​ទា (ទា​១​ក្បាល)
  • កូដ CSS Progress Bar មាន​ចលនាសម្រាប់​លើ​ជាមួយ Blogger
  • វិធី​ស្ងោរ​ពោត​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ និង​ពណ៌​ល្អ
  • សម្លម្ជូរ​ខួរ​ក្តាម​ស្លឹក​អម្ពិល (ក្ដាម​១គីឡូ)
  • សម្ល​ម្ជូរ​ដើមចេក (ដើម​ចេក​ខ្ចី​២ខាំ ត្រី​កញ្ចុះ​២ខាំ)
  • ដាក់​បន្ថែម ចំណងជើង​អត្ថបទ ឈ្មោះ​គេហទំព័រ និង​តំណ​អាសយដ្ឋាន URL នៅរាល់ពេល​មាន​គេ​ចម្លង​អត្ថបទ​ពី​ប្លក់​របស់​យើង
Powered by Blogger.