Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

បបរគ្រឿង (អង្ករ ៣កំប៉ុង មាន់១ក្បាល ថ្លើម បេះដូង ឈាមជ្រូក ១គីឡូ)

Jul15,2024

៙ គ្រឿងផ្សំ ៖

១- មាន់ ១ក្បាល ប្រហែល ១គីឡូកន្លះ
២- ថ្លើម បេះដូង ឈាម (ជ្រូក) ១គីឡូ
៣- ទឹកត្រី ២ស្លាបព្រាបាយ
៤- អំបិល ១ស្លាបព្រាកាហ្វេ
៥- បង្គាគ្រាម ៣ស្លាបព្រាបាយ
៦- ស្ករ ១ស្លាបព្រាបាយ
៧- ម្សៅស៊ុប ៣ស្លាបព្រាបាយ
៨- យាហឺ ៣បន្ទះ (តូចៗ) ហាន់​តូចៗ
៩- ឆៃប៉ូវ​ប្រៃ ៤ចំនិត ហាន់​ស្តើងៗ
១០- ខ្ទឹមស​ចិញ្ច្រាំ ១ស្លាបព្រាបាយ
១១- អង្ករ ៣កំប៉ុង
១២- ទឹក ៨លីត្រ

៙ របៀប​ធ្វើ ៖

១- ដាំ​ទឹក​អោយ​ពុះ ដាក់​អំបិល​បន្តិច រួច​ដាក់​មាន់​ចូល ស្ងោ​រយៈពេល ២០នាទី ឬ រហូត​ដល់​មាន់​ឆ្អិន។

២- ដាំ​ទឹក​អោយ​ពុះ (ឆ្នាំង​ផ្សេង) ដាក់​អំបិល ១ស្លាបព្រាកាហ្វេ រួច​ដាក់​ឈាម​ជ្រូក​ចូល ស្ងោ ៥នាទី រួច​យក​ទៅ​លាង​ជាមួយ​ទឹក​ត្រជាក់​អោយ​ស្អាត រួច​កាត់​ជា​ដុំ​តូច ហើយ​ដាក់​ត្រាំ​ក្នុង​ទឹក​ត្រជាក់។

៣- ពេល​ស្ងោ​មាន់​បាន​ប្រហែល ១០នាទីយើងដាក់ បង្គា​គ្រាម យីហឺ និង​ឆៃប៉ូវ​ចូល។

៤- ដាំ​ទឹក​អោយ​ពុះ (ឆ្នាំង​ផ្សេង) ដាក់​អំបិល ១ស្លាបព្រាកាហ្វេ រួច​ដាក់​ថ្លើម និង​បេះដូង​ស្ញោរ​​អោយ​ឆ្អិន ប្រហែល ១០ទៅ១៥នាទី រួច​ហាន់​ស្តើងៗ។
ក្រោយ​រំងាស់​ទឹក​ស៊ុប​បាន ២០នាទី ឬ​មាន់​ឆ្អិន​ហើយ យើង​ស្រង់​មាន់​ចេញ​ទុក​អោយ​ត្រជាក់ សឹម​ហែក​ជា​បន្ទះៗ​តូចល្មម តាម​ចំណូលចិត្ត។
លាង​អង្ករ បី​បួន​ទឹក​អោយ​ស្អាត រួច​ទុក​អោយ​ច្រោះ​ទឹក។

៥- ដាំ​ប្រេងឆា ១ស្លាបព្រាបាយអោយក្តៅ ដាក់​ខ្ទឹម​ចូល​ឆា​អោយ​ក្រហម​ល្អ ដាក់​អង្ករ​ចូល​ឆា​បី​បួន​ត្រឡប់ សឹម​ដាក់ ស្ករ អំបិល ទឹកត្រី និង​ម្សៅស៊ុប​ចូល​ឆា​ប្រហែល ២ទៅ៣នាទី (ដាក់​ទឹកស៊ុប​ចូល​បន្តិច) រួច​យក​ទៅ​ចាក់​ចូល​ក្នុង​ឆ្នាំង​ស៊ុប រំងាស់ប្រហែល១៥នាទី រួច​ដាក់​ឈាម និង​សាច់​មាន់​ចូល​ទុក​អោយ​ពុះ រួច​បិទភ្លើង។

*** ពេល​ទទួល​ទាន ដួស​បបរ​ដាក់​ចាន ដាក់​សណ្តែក​បណ្ដុះ​បន្តិច ដាក់​ថ្លើម និង​បេះដូង ៤-៥ចំនិត ដាក់​ស្លឹក​ជី ស្លឹកខ្ទឹម ក្រូចឆ្មារ សៀង​ឆា ម្ទេស​ឆា ខ្ទឹម​បំពង ជាការស្រេច៕

_______________
ប្រភព :

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។